ព្រះត្រៃបិដក ភាគ ២០

សតិបដ្ឋាន​សូត្រ​ ​ទី១០​


 [​១៣១​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់​នៅ​កម្មា​ស​ធម្ម​និគម​(​១​)​ ​របស់​អ្នក​កុរុ​ ​ក្នុង​ដែន​កុរុ​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច្នេះ​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​នៃ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូច្នេះ​។​
 [​១៣២​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ផ្លូវ​គឺ​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​ជា​ផ្លូវ​មូល​តែមួយ​(​២​)​ ​(​ប្រព្រឹត្តទៅ​)​ ​ដើម្បី​សេចក្តី​បរិសុទ្ធ​នៃ​សត្វ​ទាំងឡាយ​ ​ដើម្បី​លះបង់​ ​នូវ​សេចក្តី​សោក​ ​និង​សេចក្តី​ខ្សឹកខ្សួល​ ​ដើម្បី​រំលត់​នូវ​ទុក្ខ​ ​និង​ទោមនស្ស​ ​ដើម្បី​បាន​នូវ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨ប្រការ​ ​ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​ព្រះនិព្វាន​។​ ​នេះ​ហៅថា​ ​សតិបដ្ឋាន​ ​៤​។​ ​សតិបដ្ឋាន៤​ ​គឺ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើ​ញរឿយៗ​នូវ​កាយ​ ​ក្នុង​កាយ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កំ​ដៅ​កិលេស​ ​ជា​អ្នកដឹងខ្លួន​ ​ជា​អ្នកមាន​ស្មារតី​ ​(​ជា​គ្រឿង​កំណត់​)​ ​
​(​១​)​ ​ហៅថា​ ​កម្ម​សទ​មនិ​គម​ខ្លះ​។​ ​(​២​)​ ​ដែល​ថា​ ​ផ្លូវ​មូល​តែមួយ​ ​មាន​សេចក្តី​ពន្យល់​ក្នុង​មហា​សតិបដ្ឋាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​ ​ទំព័រ១​។​
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 636821350221521672
ទៅកាន់ទំព័រ៖