ព្រះត្រៃបិដក ភាគ ២០
ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយខាងក្នុង (ដោយការកំណត់នូវសម្បជញ្ញៈទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
សម្បជញ្ញបព្វៈ។
[១៣៦] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុ (ក្នុងសាសនានេះ) ពិចារណាឃើញ នូវកាយនេះឯង ខាងលើ តាំងពីបាតជើងឡើងទៅ ខាងក្រោម តាំងពីចុងសក់ចុះមក ដែលបិទបាំងដោយស្បែក ពេញដោយវត្ថុមិនស្អាត មានប្រការផ្សេងៗ ដូច្នេះថា ក្នុងកាយនេះ មានសក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃទាំងឡាយ ឆ្អឹងទាំងឡាយ ខួរក្នុងឆ្អឹង ទាច បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារថ្មី អាហារចាស់ ទឹកប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរ ទឹករំអិល ទឹកមូត្រ។ ម្នាលភិក្ខុទាំងឡាយ (ធម្មតា) ទៃដែលមានមាត់ទាំងពីរខាង
ID: 636821352884814004
ទៅកាន់ទំព័រ៖