ព្រះត្រៃបិដក ភាគ ២០

 [​១៣៨​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​គប្បី​ឃើញ​សរីរៈ​ស្លាប់​ ​ដែលគេ​ចោល​ ​ក្នុង​ព្រៃស្មសាន​ ​ទោះ​ស្លាប់​ហើយ​អស់១ថ្ងៃ​ក្តី​ ​ស្លាប់​ហើយ​អស់២ថ្ងៃ​ក្តី​ ​ស្លាប់​ហើយ​អស់៣ថ្ងៃ​ក្តី​ ​ដែល​កំពុង​ហើម​ ​មាន​ពណ៌ខៀវ​ ​(​ដោយ​ច្រើន​)​ ​មាន​ខ្ទុះ​ហូរចេញ​ ​(​តាម​ទ្វារ​ទាំង៩​)​ ​ដូចម្តេច​មិញ​។​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​សរីរៈ​ស្លាប់​នោះ​ ​មក​ប្រៀបផ្ទឹម​នឹង​កាយ​នេះឯង​ថា​ ​សូម្បី​កាយ​នេះ​សោត​ ​ក៏​គង់​នឹង​មាន​សភាព​ជា​របស់​គួរ​ខ្ពើម​ ​យ៉ាងនេះ​ ​គង់​នឹង​ក្លាយ​ទៅ​ជា​ឧទ្ធុ​មាត​ក​អសុភ​ជាដើម​ ​យ៉ាងនេះ​ ​នឹង​កន្លង​ចា​ក​ឧទ្ធុ​មាត​ក​អសុភ​ជាដើម​នោះ​ពុំបានឡើយ​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ជា​ខាងក្នុង​ ​(​ដោយ​ការកំណត់​នូវ​អសុភ​ ​មាន​អសុភ​កំពុង​ហើម​ ​ជាដើម​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​ដូច្នេះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​គប្បី​ឃើញ​ ​នូវ​សរីរៈ​ស្លាប់​ ​ដែលគេ​ចោល​ ​ក្នុង​ព្រៃស្មសាន​ ​ដែល​ក្អែក​កំពុង​ចឹកស៊ី​ក្តី​ ​ដែល​ពួក​ត្មាត​ ​កំពង់​ជញ្ជែង​ស៊ី​ក្តី​ ​ដែល​ពួក​ត្រដក់​ ​កំពុង​ចឹកស៊ី​ក្តី​ ​ដែល​ពួក​ស្វាន​ ​កំពុង​កកេរ​ស៊ី​ក្តី​ ​ដែល​ពួក​ចចក​ ​កំពុង​ខាំ​ស៊ី​ក្តី​ ​ដែល​ពួក​បាណក​ជា​តិ​ផ្សេង​ៗ​ ​កំពុងស៊ី​ក្តី​។​ ​ភិក្ខុ​នោះ​ ​(​ក៏​បង្អោន​សរីរៈ​ស្លាប់​នោះ​)​ ​មក​ប្រៀបធៀប​នឹង​កាយ​នេះឯង​ថា​ ​សូម្បី​កាយ​នេះឯង​សោត​ ​ក៏​គង់​នឹង​មាន​
ថយ | ទំព័រទី ១៩៤ | បន្ទាប់
ID: 636821353831698162
ទៅកាន់ទំព័រ៖