ព្រះត្រៃបិដក ភាគ ២០

សភាព​ ​ជា​របស់​គួរ​ខ្ពើម​យ៉ាងនោះ​ ​គង់​នឹង​ក្លាយទៅជា​យ៉ាងនោះ​ ​នឹង​កន្លង​នូវ​ភាព​យ៉ាងនោះ​ ​ពុំបានឡើយ​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ជា​ខាងក្នុង​ ​(​ដោយ​ការកំណត់​នូវ​អសុភ​ ​មាន​អសុភ​ ​ដែល​កំពុង​ហើម​ជាដើម​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤នេះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​គប្បី​ឃើញ​សរីរៈ​ស្លាប់​ ​ដែលគេ​ចោល​ ​ក្នុង​ព្រៃស្មសាន​ ​មានតែ​រាង​ឆ្អឹង​ ​ព្រមទាំង​សាច់​ ​និង​ឈាម​ ​មាន​សរសៃ​ ​ជា​គ្រឿង​ចង​ ​យ៉ាងណាមិញ​។​បេ​។​ ​នៅតែ​រាង​ឆ្អឹង​ ​ឥតមាន​សាច់​ ​តែ​នៅ​ប្រឡាក់​ដោយ​ឈាម​ ​មាន​សរសៃ​ ​ជា​គ្រឿង​ចង​។​បេ​។​ ​នៅ​មានតែ​រាង​ឆ្អឹង​ ​ឥតមាន​សាច់​ ​និង​ឈាម​ ​មានតែ​សរសៃ​ ​ជា​គ្រឿង​ចង​។​បេ​។​ ​នៅតែ​រាង​ឆ្អឹង​ទទេ​ ​មិន​មាន​សរសៃ​ចង​រួបរឹត​ ​ខ្ចាត់ខ្ចាយ​រាត់រាយ​ទៅ​ ​ក្នុង​ទិសតូច​ ​និង​ទិសធំ​ ​គឺ​ឆ្អឹងដៃ​
ថយ | ទំព័រទី ១៩៥ | បន្ទាប់
ID: 636821354053940874
ទៅកាន់ទំព័រ៖