ព្រះត្រៃបិដក ភាគ ២០

ទៅ​ដោយឡែក​ ​ឆ្អឹងជើង​ទៅ​ដោយឡែក​ ​ឆ្អឹងស្មង​ទៅ​ដោយឡែក​ ​ឆ្អឹងភ្លៅ​ទៅ​ដោយឡែក​ ​ឆ្អឹង​ចង្កេះ​ទៅ​ដោយឡែក​ ​ឆ្អឹងខ្នង​ទៅ​ដោយឡែក​ ​ឆ្អឹងជំនីរ​ ​ទៅ​ដោយឡែក​ ​ឆ្អឹងទ្រូង​ ​ទៅ​ដោយឡែក​ ​ឆ្អឹងដើមដៃ​ទៅ​ដោយឡែក​ ​ឆ្អឹង​ស្មា​ទៅ​ដោយឡែក​ ​ឆ្អឹង​ក​ ​ទៅ​ដោយឡែក​ ​ឆ្អឹង​ចង្កា​ទៅ​ដោយឡែក​ ​ឆ្អឹង​ធ្មេញ​ទៅ​ដោយឡែក​ ​ឆ្អឹងក្បាល​ទៅ​ដោយឡែក​។​ ​ភិក្ខុ​នោះ​ ​(​ក៏​បង្អោន​សរីរៈ​ស្លាប់​នោះ​)​ ​មក​ប្រៀបផ្ទឹម​នឹង​កាយ​នេះឯង​ថា​ ​សូម្បី​កាយ​នេះ​សោត​ ​ក៏​គង់​នឹង​មាន​សភាព​ ​ជា​របស់​គួរ​ខ្ពើម​ ​យ៉ាងនេះ​ ​គង់​នឹង​មាន​ប្រភេទ​ ​(​ក្លាយ​ទៅ​)​ ​ជា​យ៉ាងនោះ​ ​នឹង​កន្លង​ចាក​សភាព​យ៉ាងនោះ​ ​ពុំបានឡើយ​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ ​ក្នុង​កាយ​ជា​ខាងក្នុង​ ​(​ដោយ​ការកំណត់​នូវ​អសុភ​ ​មាន​ឧទ្ធុ​មាត​កា​សុភ​ជាដើម​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ក្តី​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​គប្បី​ឃើញ​ ​សរីរៈ​ស្លាប់​ ​ដែលគេ​ចោល​ក្នុង​ព្រៃស្មសាន​ ​នៅសល់​តែ​រាង​ឆ្អឹង​ទទេ​ ​មាន​ពណ៌ស​ ​ដូចជា​ពណ៌​នៃ​ស័ង្ខ​ ​យ៉ាងណាមិញ​.​.​.​។​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់
ID: 636821354311485604
ទៅកាន់ទំព័រ៖