ព្រះត្រៃបិដក ភាគ ២០
សល់តែរាងឆ្អឹង រោយរាយជាពំនូកៗ កន្លងទៅមួយឆ្នាំហើយ...។ នៅសល់តែរាងឆ្អឹងទទេ ពុកផុយខ្ទេចខ្ទី ជាលំអិតតូច លំអិតធំ។ ភិក្ខុនោះ (បង្អោនសរីរៈស្លាប់នោះ) មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាព ជារបស់គួរខ្ពើមយ៉ាងនោះ គង់នឹងមានប្រភេទ ក្លាយទៅជាយ៉ាងនោះ នឹងកន្លងចាកសភាពយ៉ាងនោះ ពុំបានឡើយ។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាខាងក្នុង (ដោយការកំណត់នូវអសុភ ដែលសត្វកំពុងចឹកស៊ីជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះក្តី ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាខាងក្នុង និងខាងក្រៅជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវសមុទយធម៌ ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញនូវវយធម៌ ក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗនូវសមុទយធម៌ និងវយធម៌ ក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតីរបស់ភិក្ខុនោះ ក៏ផ្ចង់ឡើងចំពោះថា កាយនេះមានមែន (តែមិនមែនសត្វ មិនមែនបុគ្គល មិនមែនស្រី មិនមែនប្រុសជាដើម)
ID: 636821354546679057
ទៅកាន់ទំព័រ៖