ព្រះត្រៃបិដក ភាគ ២០
គ្រាន់តែជាទីកំណត់ ដើម្បីឲ្យកើតប្រាជ្ញា ដើម្បីឲ្យចម្រើនស្មារតីប៉ុណ្ណោះ។ ភិក្ខុនោះ មានចិត្តមិនអាស្រ័យ (តណ្ហានិស្ស័យ និងទិដ្ឋិនិស្ស័យ)ផង មិនប្រកៀកប្រកាន់អ្វីតិចតួច ក្នុងលោកផង ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
នវសីវថិកាបព្វៈ។
ចប់ កាយានុបស្សនាសតិប្បដ្ឋាន ។
[១៣៩] ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ តើដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ កាលទទួលសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា កាលទទួលទុក្ខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា កាលទទួលអទុក្ខមសុខវេទនាក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ដូច្នេះ។ កាលទទួលសុខវេទនា ប្រកបដោយអាមិសៈ
(១) គឺបញ្ចកាមគុណក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលសុខវេទនា មិនប្រកបដោយអាមិសៈ
(២) ក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលសុខវេទនា មិនប្រកបដោយអាមិសៈ។ កាលទទួលទុក្ខវេទនា ប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា ប្រកបដោយ
(១) - (២) អាមិសក្នុងទីនេះ មានសេចក្តីពន្យល់ ក្នុងមហាសតិបដ្ឋានសូត្រ ទីឃនិកាយ មហាវគ្គ ទំព័រ២៤ ២៥។
ID: 636821355047787719
ទៅកាន់ទំព័រ៖