ព្រះត្រៃបិដក ភាគ ២០
អាមិសៈ កាលទទួលទុក្ខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលទុក្ខវេទនា មិនប្រកបដោយអាមិសៈ។ កាលទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា ប្រកបដោយអាមិសៈ កាលទទួលអទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈក្តី ក៏ដឹងច្បាស់ថា អាត្មាអញ ទទួលអទុក្ខមសុខវេទនា មិនប្រកបដោយអាមិសៈ ដូច្នេះ។ ភិក្ខុពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ខាងក្នុងជាប្រក្រតី (ដោយការកំណត់នូវវេទនា មានសុខវេទនាជាដើម) គ្រប់ឥរិយាបថទាំង៤ ដូច្នេះក្តី ពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវវេទនា ក្នុងវេទនាទាំងឡាយ ជាខាងក្នុង និងខាងក្រៅ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗនូវធម៌ ដែលជាទីប្រជុំកើតឡើង
(១) ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ ដែលសូន្យទៅ
(២) ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ក្តី ពិចារណាឃើញរឿយៗ នូវធម៌ដែលប្រជុំកើតឡើង ទាំងធម៌ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ គ្រប់ឥរិយាបថទាំង៤ក្តី ពុំនោះសោត ស្មារតី
(១) ធម៌ដែលជាទីប្រជុំកើតឡើង ក្នុងវេទនាទាំងឡាយ និងមានសេចក្តីពន្យល់ក្នុងខន្ធបព្វៈខាងចុង។ (២) ធម៌ដែលសូន្យទៅ ក្នុងវេទនាទាំងឡាយ មានសេចក្តីពន្យល់ក្នុងខន្ធបព្វៈខាងចុង។
ID: 636821355445720479
ទៅកាន់ទំព័រ៖