ព្រះត្រៃបិដក ភាគ ២០
[២] ព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនបានស្តាប់ មិនបានឃើញ នូវព្រះអរិយៈទាំងឡាយ (មានព្រះពុទ្ធជាដើម) មិនឈ្លាស ក្នុងអរិយធម៌
(១) មិនបានទូន្មានខ្លួន ក្នុងអរិយធម៌ គឺមិនមានអរិយធម៌
(២) មិនឃើញនូវពួកសប្បុរស មានព្រះពុទ្ធជាដើម មិនឈ្លាស ក្នុងសប្បុរិសធម៌ មិនបានទូន្មានខ្លួន ក្នុងសប្បុរិសធម៌ រមែងសំគាល់នូវផែនដី ថាជាផែនដីពិត លុះ
(១) អរិយធម៌ក្នុងទីនេះ បានដល់សតិប្បដ្ឋាន៤ ជាដើម។ (២) មិនលូតលាស់ក្នុងអរិយធម៌ ក្នុងទីនេះ បានដល់វិន័យ២យ៉ាង គឺសំវរវិន័យ១ បហានវិន័យ១ សំវរវិន័យមាន៥ប្រការគឺ (ក) សីលសំវរៈ សង្រួមក្នុងបាតិមោក្ខ (ខ) សតិសំវរៈ សង្រួមក្នុងចក្ខុន្ទ្រិយ (គ) ញាណសំវរៈ សង្រួមក្នុងខ្សែតណ្ហា ដោយបញ្ញា (ឃ) ខន្តិសំវរៈ សង្រួមក្នុងខន្តី គឺអត់ធន់នូវសភាព មានត្រជាក់ និងក្តៅជាដើម (ង) វីរិយសំវរៈ សង្រួមក្នុងវីរិយៈ គឺកំចាត់បង់នូវវិតក្កៈ ៣យ៉ាង មានកាមវិតក្កៈ ជាដើម មួយទៀត សង្រួមក្នុងទុច្ចរិត៣ មានកាយទុច្ចរិតជាដើម ក៏ឈ្មោះថា សំវរវិន័យដែរ។ បហានវិន័យមាន៥ប្រការគឺ (ក) តទង្គប្បហានៈ លះកិលេសដោយអង្គនោះៗ មានកិរិយាកំណត់នូវនាម និងរូប ដោយវិបស្សនាញាណជាដើម (ខ) វិក្ខម្ភនប្បហានៈ លះកិលេស មាននីវរណធម៌ជាដើម ដោយសមាធិ (គ) សមុច្ឆេទប្បហានៈ លះកិលេសដាច់ស្រេច ក្នុងខណៈដែលបាន នូវអរិយមគ្គទាំង៤ប្រការ (ឃ) បដិបស្សទ្ធិប្បហានៈ លះកិលេសដាច់ស្រេច ក្នុងខណៈដែលបាន នូវអរិយផល (ង) និស្សរណប្បហានៈ លះកិលេសជ្រះស្រឡះ គឺបានដល់ នូវព្រះនិព្វាន។ អដ្ឋកថា។
ID: 636820738522924513
ទៅកាន់ទំព័រ៖