ព្រះត្រៃបិដក ភាគ ២០

(​ជា​គ្រឿង​កំណត់​នូវ​វេទនា​)​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​វេទនា​មាន​មែន​ ​(​តែ​មិនមែន​សត្វ​ ​មិនមែន​បុគ្គល​ ​មិនមែន​ស្រី​ ​មិនមែន​ប្រុស​ ​ជាដើម​)​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​មិន​អាស្រ័យ​ ​(​ដោយ​តណ្ហា​និស្ស័យ​ ​និង​ទិដ្ឋិ​និស្ស័យ​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​វេទ​នា​នុបស្ស​នា​សតិបដ្ឋាន​។​


 [​១៤០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ចិត្ត​ ​ក្នុងចិត្ត​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទោះ​ចិត្ត​ប្រកបដោយ​រាគៈ​ ​(​គឺ​លោភមូល៨ប្រការ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ទោះ​ចិត្ត​ប្រាសចាក​រាគៈ​ ​(​គឺ​លោកិយ​កុសល​ចិត្ត​ ​និង​អព្យាកត​ចិត្ត​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​។​ ​ទោះ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​(​គឺ​ទោសមូល២ប្រការ​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ទោះ​ចិត្ត​ប្រាសចាក​ទោសៈ​ ​(​គឺ​លោកិយ​កុសល​ចិត្ត​ ​និង​អព្យាកត​ចិត្ត​)​ ​ក៏​ដឹង​ច្បាស់​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​។​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636821355807231156
ទៅកាន់ទំព័រ៖