ព្រះត្រៃបិដក ភាគ ២០
ហើយ ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ
(១) ផង កាមច្ឆន្ទៈ ដែលលះបង់បានហើយ មិនកើតតទៅទៀត ដោយហេតុណា ក៏ដឹងច្បាស់ នូវហេតុនោះ
(២) ផង។ ទោះព្យាបាទមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទ មាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ ទោះព្យាបាទ មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា ព្យាបាទមិនមាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ។ ទោះព្យាបាទ ដែលមិនទាន់កើតឡើងហើយ កើតឡើងបាន ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ
(៣) ផង ការលះបង់នូវព្យាបាទ ដែលកើតឡើងហើយ ដោយហេតុណា
(១) លះបង់នូវកាមច្ឆន្ទ ដោយធ្វើទុកក្នុងចិត្ត ក្នុងអសុភនិមិត្ត ដោយឧបាយនៃប្រាជ្ញា។ ម្យ៉ាងទៀតថា លះបង់ដោយដោយធម៌៦យ៉ាង គឺអសុភនិមិត្តឧគ្គហៈ រៀននូវអសុភនិមិត្ត១ អសុភភាវនានុយោគ ប្រកបព្យាយាមរឿយៗ ក្នុងអសុភភាវនា១ ឥន្ទ្រិយេសុ គុត្តទ្វារតា ភាពជាអ្នកមានទ្វារគ្រប់គ្រងល្អ ក្នុងឥន្ទ្រិយទាំងឡាយ១ ភោជនេ មត្តញ្ញុតា ភាពជាអ្នកដឹងប្រមាណ ក្នុងភោជន១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់នូវពាក្យដែលជាទីសប្បាយ១។ (២) កាមច្ឆន្ទៈកើតតទៅទៀតមិនបាន ដោយអរហត្តមគ្គ។ (៣) ហេតុដែលព្យាបាទកើត គឺធ្វើទុកក្នុងចិត្ត ដោយគ្មានឧបាយនៃប្រាជ្ញា ក្នុងបដិឃនិមិត្ត។ អដ្ឋកថា។
ID: 636821390722118174
ទៅកាន់ទំព័រ៖