ព្រះត្រៃបិដក ភាគ ២០

ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​១​)​ ​ផង​ ​ព្យាបាទ​ ​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​តទៅទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​២​)​ ​ផង​។​ ​ថីនមិទ្ធៈ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ថីនមិទ្ធៈ​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ថីនមិទ្ធៈ​ ​មិន​មាន​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ថីនមិទ្ធៈ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​។​ ​ទោះ​ថីនមិទ្ធៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ហើយ​កើតឡើង​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​៣​)​ ​ផង​ ​កិរិយា​លះបង់​នូវ​ថីនមិទ្ធៈ​ ​ដែល​កើតឡើង​
​(​១​)​ ​លះបង់​នូវ​ព្យាបាទ​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ក្នុង​មេត្តា​ចេ​តោ​វិមុត្តិ​។​ ​ម្យ៉ាងទៀត​ថា​ ​លះបង់​ដោយ​ធម៌៦យ៉ាងគឺ​ ​មេត្តា​និមិត្ត​ឧគ្គ​ហៈ​ ​រៀន​នូវ​មេត្តា​និមិត្ត១​ ​មេត្តា​ភាវ​នា​នុយោ​គ​ ​ប្រកប​ព្យា​យា​មរឿយៗ​ ​ក្នុង​មេត្តាភាវនា១​ ​កម្ម​ស្ស​ក​តាប​ច្ច​វេ​ក្ខ​ណៈ​ ​ពិចារណា​នូវ​ភាព​ ​ដែល​សត្វ​មានកម្ម​ ​ជា​របស់​ខ្លួន១​ ​បដិ​សង្ខា​នព​ហុល​តា​ ​ភាពជា​អ្នក​ច្រើន​ដោយ​ការពិចារណា១​ ​កល្យាណមិត្ត​តា​ ​ភាពជា​អ្នក​សេពគប់​តែ​កល្យាណមិត្ត១​ ​សប្បាយ​កថា​ ​ពោល​ ​ឬ​ស្តាប់​នូវ​ពាក្យ​ដែល​ជាទី​សប្បាយ១​។​ ​(​២​)​ ​ព្យាបាទ​កើត​តទៅទៀត​មិនបាន​ ​ដោយ​អនាគាមិមគ្គ​។​ ​(​៣​)​ ​ហេតុ​ដែល​កើត​ថីនមិទ្ធៈ​ ​មាន​ ​៥យ៉ាង​ ​គឺ​ ​អរ​តិ​ ​សេចក្តី​មិន​ត្រេកអរ១​ ​ត​ន្ទិ​ ​ចំអៀក​ ​ឬ​ទម្រន់១​ ​វិ​ជម្ភិ​តា​ ​មិទ្ធ​ពត់​ ​ឬ​អែនអន១​ ​ភត្ត​សម្ម​ទៈ​ ​ស្រវឹង​ក្នុង​ភត្ត១​ ​ចេ​តោ​លី​ន​ត្តៈ​ ​ច្រអូស​ចិត្ត​។​ ​អដ្ឋកថា​។
ថយ | ទំព័រទី ២០៥ | បន្ទាប់
ID: 636821391160223232
ទៅកាន់ទំព័រ៖