ព្រះត្រៃបិដក ភាគ ២០

ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​១​)​ ​ផង​ ​ថីនមិទ្ធៈ​ ​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​ទៅទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​២​)​ ​។​ ​ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ឧទ្ធច្ចកុក្កុច្ចៈ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​។​ ​ទោះ​ឧទ្ធច្ចកុក្កុច្ចៈ​ ​ដែល​មិនទាន់​កើតឡើង​បាន​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​៣​)​ ​ផង​ ​ការ​លះបង់​នូវ​ឧទ្ធច្ចកុក្កុច្ចៈ​ដែល​កើតឡើង​ ​ដោយហេតុ​ណា​
​(​១​)​ ​លះបង់​ថីនមិទ្ធៈ​ ​ដោយ​ព្យាយាម៣យ៉ាងគឺ​ ​អា​រព្ភ​ធាតុ​ ​ព្យាយាម​ដែល​ប្រារព្ធ​ឡើងជា​ដំបូង១​ ​និ​ក្ក​ម​ធាតុ​ ​ព្យាយាម​យ៉ាង​កណ្តាល​ ​ជា​គ្រឿង​ចេញ​ចាក​ ​កោសជ្ជៈ១​ ​បរ​ក្ក​ម​ធាតុ​ ​ព្យាយាម​យ៉ាង​ក្រៃលែង​ ​ដែល​កន្លង​រួច​កោសជ្ជៈ១​។​ ​ម្យ៉ាងទៀត​ថា​ ​លះបង់​ដោយ​ធម៌៦យ៉ាងគឺ​ ​អតិ​ភោ​ជ​នេនិ​មិត្ត​គ្គា​ហ​ ​កាន់​យក​នូវ​និមិត្ត​ ​ក្នុង​កិរិយា​បរិភោគ​នូវ​ភោជន​កន្លង​ប្រមាណ១​ ​ឥរិយាបថ​សម្បរិវត្តន​តា​ ​ភាព​នៃ​កិរិយា​ផ្លាស់​ប្តូរ​ឥរិយាបថ១​ ​អាលោក​សញ្ញា​មនសិការ​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ភាព​អ​លោក​សញ្ញា១​ ​អព្ភោកាស​វាស​ ​នៅក្នុង​ឱកាស​ដែល​ស្រឡះ១​ ​កល្យាណមិត្ត​តា​ ​ភាពជា​អ្នក​សេពគប់​តែ​កល្យាណមិត្ត១​ ​សប្បាយ​កថា​ ​ពោល​ ​ឬ​ស្តាប់​នូវ​ពាក្យ​ដែល​ជាទី​សប្បាយ១​។​ ​(​២​)​ ​ថីនមិទ្ធៈ​មិនកើត​តទៅទៀត​បាន​ ​ដោយ​អរហត្តមគ្គ​។​ ​(​៣​)​ ​ហេតុ​ដែល​ឧទ្ធច្ច​កុក្កុ​ចៈ​កើត​ ​គឺ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​គ្មាន​ឧបាយ​នៃ​ប្រាជ្ញា​ ​ក្នុង​ធម៌​ដែល​មិនមែន​ជា​គ្រឿង​រម្ងាប់ចិត្ត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636821391568446581
ទៅកាន់ទំព័រ៖