ព្រះត្រៃបិដក ភាគ ២០
ក៏ដឹងច្បាស់នូវហេតុនោះ
(១)ផង ឧទ្ធច្ចកុក្កុច្ចៈដែលលះបង់បានហើយ មិនកើតតទៅតទៀត ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ
(២)ផង។ ទោះវិចិកិច្ឆា មាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆា មាននៅក្នុងសន្តានចិត្តរបស់អាត្មាអញ ទោះវិចិកិច្ឆា មិនមាននៅក្នុងសន្តានចិត្តនៃខ្លួន ក៏ដឹងច្បាស់ថា វិចិកិច្ឆា មិនមាននៅក្នុងសន្តានចិត្ត របស់អាត្មាអញ។ ទោះវិចិកិច្ឆា មិនទាន់កើតឡើង ហើយកើតឡើង ដោយហេតុណា ក៏ដឹងច្បាស់នូវហេតុនោះ
(៣) ផង កិរិយាលះបង់ នូវវិចិកិច្ឆា ដែលកើតឡើង
(១) លះបង់នូវឧទ្ធច្ចកុក្កុច្ចៈ ដោយធ្វើទុកក្នុងចិត្ត ដោយឧបាយនៃប្រាជ្ញា ក្នុងធម៌ដែលជាគ្រឿងរម្ងាប់ចិត្ត។ ម្យ៉ាងទៀត លះបង់ដោយធម៌៦យ៉ាងគឺ ពហុស្សុតតា ភាពជាអ្នកស្តាប់ច្រើន១ បរិបុច្ឆកតា ភាពជាអ្នកសាកសួរច្រើន១ វិនយេបកតញ្ញុតា ភាពជាអ្នកដឹង ក្នុងវិន័យ១ វុឌ្ឍសេវិតា ភាពជាអ្នកសេពបុគ្គលដែលចម្រើន១ កល្យាណមិត្តតា ភាពជាអ្នកសេពគប់តែកល្យាណមិត្ត១ សប្បាយកថា ពោល ឬស្តាប់ពាក្យជាទីសប្បាយ១។ (២) ឧទ្ធច្ចៈកើតតទៅទៀតមិនបាន ដោយអរហត្តមគ្គ ឯកុក្កុច្ចៈកើតតទៅទៀតមិនបាន ដោយអនាគាមិមគ្គ។ (៣) ហេតុដែលវិចិកិច្ឆាកើត គឺធ្វើទុកក្នុងចិត្ត មិនដោយឧបាយនៃប្រាជ្ញា ក្នុងធម៌ ដែលជាទីតាំង នៃសេចក្តីសង្ស័យ។ អដ្ឋកថា។
ID: 636821391973669758
ទៅកាន់ទំព័រ៖