ព្រះត្រៃបិដក ភាគ ២០

ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​១​)​ ​ផង​ ​វិចិកិច្ឆា​ដែល​លះបង់​បាន​ហើយ​ ​មិនកើត​តទៅ​ត​ទៀត​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​(​២​)​ ​ផង​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្នុង​ ​(​ដោយ​ការកំណត់​នូវ​នីវរណធម៌៥យ៉ាង​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្នុង​ ​និង​ខាងក្រៅ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ដែល​ជាទី​ប្រជុំ​កើតឡើង​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​
​(​១​)​ ​លះបង់​នូវ​វិចិកិច្ឆា​ ​ដោយធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ឧបាយ​នៃ​ប្រាជ្ញា​ ​ក្នុង​កុសលធម៌​ជាដើម​។​ ​ម្យ៉ាងទៀត​ ​លះបង់​ដោយ​ធម៌៦ប្រការ​ ​គឺ​ពហុស្សុត​តា​ ​ភាពជា​អ្នក​ស្តាប់​ច្រើន១​ ​បរិ​បុច្ឆ​ក​តា​ ​ភាពជា​អ្នក​សាកសួរ​ច្រើន១​ ​វិ​នយេ​បក​ត​ញ្ញុ​តា​ ​ភាពជា​អ្នកដឹង​ ​ក្នុង​វិន័យ១​ ​អធិមោក្ខ​ពហុល​តា​ ​ភាពជា​អ្នក​ច្រើន​ដោយចិត្ត​ ​ដែល​ជឿស៊ប់១​ ​កល្យាណមិត្ត​តា​ ​ភាពជា​អ្នក​សេពគប់​តែ​កល្យាណមិត្ត១​ ​សប្បាយ​កថា​ ​ពោល​ ​ឬ​ស្តាប់​ពាក្យជា​ទី​សប្បាយ១​។​ ​(​២​)​ ​វិចិកិច្ឆា​ ​កើត​តទៅទៀត​មិនបាន​ ​ដោយ​សោតាបត្តិ​មគ្គ​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636821392418725214
ទៅកាន់ទំព័រ៖