ព្រះត្រៃបិដក ភាគ ២០

ប៉ុណ្ណេះ​ ​វិញ្ញាណ​មាន​ប្រមាណ​(​១​)​ ​ប៉ុណ្ណេះ​ ​ធម៌​ដែល​ជា​ដែន​កើតឡើង​នៃ​វិញ្ញាណ​ ​មាន​ប្រមាណ​(​២​)​ ​ប៉ុណ្ណេះ​ ​ធម៌​ដែល​ជា​ដែន​រលត់​ទៅ​នៃ​វិញ្ញាណ​ ​មាន​ប្រមាណ​ប៉ុណ្ណេះ​(​៣​)​ ​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្នុង​ ​(​ដោយ​ការកំណត់​នូវ​ឧបាទានក្ខន្ធ​ទាំង៥​)​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ខាងក្នុង​ ​និង​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ដែល​ជាទី​ប្រជុំ​កើតឡើង​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ដែល​សូន្យ​ទៅ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ដែល​ជាទី​ប្រជុំ​កើតឡើង​ ​ទាំង​ធម៌​ដែល​សូន្យ​ទៅ​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​
​(​១​)​ ​វិញ្ញាណ​ ​មាន៨៩​ ​ឬ១២១​។​ ​(​២​)​ ​ធម៌​ដែល​ជា​ដែន​កើតឡើង​ ​នៃ​វិញ្ញា​ ​មាន៥យ៉ាងគឺ​ ​អវិជ្ជា១​ ​តណ្ហា១​ ​កម្ម១​ ​នាមរូប១​ ​និ​ព្វ​ត្តិ​លក្ខណៈ១​។​ ​គម្ពីរ​វិសុទ្ធិមគ្គ​ ​បញ្ញា​និទ្ទេស​ ​ត្រង់​និយាយ​ពី​មគ្គា​មគ្គញ្ញាណ​ទស្សន​វិសុទ្ធិ​និទ្ទេស​ ​ឧទយ​ព្វ​យញ្ញា​ណ​។​ ​(​៣​)​ ​ធម៌​ជា​ដែន​រលត់​នៃ​វិញ្ញាណ​ ​មាន៥យ៉ាង​ ​គឺ​អវិជ្ជា១​ ​តណ្ហា១​ ​កម្ម១​ ​នាមរូប១​ ​បរិណាម​លក្ខណៈ១​។​ ​វិសុទ្ធិមគ្គ​បញ្ញា​និទ្ទេស​ ​ឧទយ​ព្វ​យញ្ញា​ណ​និទ្ទេស​។​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636821394161674905
ទៅកាន់ទំព័រ៖