ព្រះត្រៃបិដក ភាគ ២០

ពុំ​នោះ​សោត​ ​ស្មារតី​ ​(​ជា​គ្រឿង​កំណត់​នូវ​អាយតនៈ​)​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ចំពោះ​ថា​ ​ធម៌​ទាំងឡាយ​មាន​មែន​ ​(​តែ​មិនមែន​សត្វ​ ​មិនមែន​បុគ្គល​ ​មិនមែន​ស្រី​ ​មិនមែន​ប្រុស​ ​ជាដើម​)​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​។​ ​ភិក្ខុ​មានចិត្ត​មិន​អាស្រ័យ​ ​(​តណ្ហា​និស្ស័យ​ ​និង​ទិដ្ឋិ​និស្ស័យ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​អាយតនៈ៦​ ​ទាំង​ខាងក្នុង​ ​ខាងក្រៅ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​យ៉ាងនេះ​ឯង​។​

​អាយតន​បព្វៈ​។​


 [​១៤៤​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​ពោជ្ឈង្គៈ​ ​(​អង្គ​ធម៌​ ​ជា​គ្រឿង​ត្រាស់​ដឹង​)​៧ប្រការ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​គឺ​ពោជ្ឈង្គ៧ប្រការ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ទោះ​សតិ​សម្ពោ​ជ្ឈង្គ​ដែល​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​មាននៅ​ក្នុង​
ថយ | ទំព័រទី ២១៥ | បន្ទាប់
ID: 636821395780757511
ទៅកាន់ទំព័រ៖