ព្រះត្រៃបិដក ភាគ ២០

សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​សតិ​សម្ពោ​ជ្ឈង្គ​ ​មិន​មាន​ក្នុង​សន្តាន​ចិត្ត​ ​របស់​អាត្មាអញ​។​ ​ទោះ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​កើតឡើង​បាន​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​(​១​)​ ​ផង​ ​ការ​ចម្រើនឡើង​ ​បរិបូណ៌​ ​នៃ​សតិ​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​ ​នូវ​ហេតុ​នោះ​(​២​)​ផង​។​ ​ទោះ​ធម្ម​វិ​ចយ​សម្ពោ​ជ្ឈង្គ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​.​.​.​។​ ​ទោះ​វិ​រិ​យស​ម្ពោ​ជ្ឈង្គ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​.​.​.​។​ ​ទោះបី​តិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​.​.​.​។​ ​ទោះ​បស្ស​ទ្ធិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​.​.​.​។​ ​ទោះ​សមា​ធិ​សម្ពោ​ជ្ឈង្គ​ ​ដែល​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​.​.​.​។​ ​ទោះ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​ ​ទោះ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​នៃ​ខ្លួន​ ​ក៏​ដឹង​ច្បាស់​ថា​ ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​មិន​មាននៅ​ក្នុង​សន្តាន​ចិត្ត​របស់​អាត្មាអញ​។​ ​ទោះ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​មិនទាន់​កើតឡើង​ ​កើតឡើង​បាន​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​ ​ការ​ចម្រើន​ពេញ
​(​១​)​-​(​២​)​ ​ហេតុ​នោះ​ ​ក្នុង​ទីនេះ​ ​មាន​សេចក្តី​ពន្យល់​ក្នុង​មហា​សតិបដ្ឋាន​សូត្រ​ ​ទីឃនិកាយ​ ​មហាវគ្គ​។​
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 636821396189260876
ទៅកាន់ទំព័រ៖