ព្រះត្រៃបិដក ភាគ ២០

បរិបូណ៌​ ​នៃ​ឧបេក្ខា​សម្ពោ​ជ្ឈង្គ​ ​ដែល​កើតឡើង​ហើយ​ ​ដោយហេតុ​ណា​ ​ក៏​ដឹង​ច្បាស់​នូវ​ហេតុ​នោះ​ផង​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្នុង​ ​ជាប្រក្រតី​ ​(​ដោយ​ការកំណត់​នូវ​សម្ពោ​ជ្ឈង្គ​ទាំង៧​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជា​ចំណែកខាង​ក្នុង​ ​និង​ខាងក្រៅ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​សមុទយ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​វយ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​សមុទយ​ធម៌​ ​និង​វយ​ធម៌​ ​ក្នុង​ធម៌​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤ក្តី​ ​ពុំ​នោះ​សោត​ ​ស្មារតី​ ​(​ជា​គ្រឿង​កំណត់​ ​នូវ​សម្ពោ​ជ្ឈង្គ​ទាំង៧​)​ ​របស់​ភិក្ខុ​នោះ​ ​ក៏​ផ្ចង់​ឡើង​ ​ចំពោះ​ថា​ ​ធម៌​មាន​មែន​ ​(​តែ​មិនមែន​សត្វ​ ​មិនមែន​បុគ្គល​ ​មិនមែន​ស្រី​ ​មិនមែន​ប្រុស​ជាដើម​)​ ​គ្រាន់តែ​ជាទី​កំណត់​ ​ដើម្បីឲ្យ​ចម្រើន​ប្រាជ្ញា​ ​ដើម្បីឲ្យ​ចម្រើន​ស្មារតី​ប៉ុណ្ណោះ​ ​ភិក្ខុ​មានចិត្ត​មិន​អាស្រ័យ​ ​(​តណ្ហា​ ​និង​ទិដ្ឋិ​)​ ​គ្រប់​ឥរិយាបថ​ទាំង៤ផង​ ​មិន​ប្រកៀក​ប្រកាន់​អ្វី​តិចតួច​ ​ក្នុង​លោក​ផង​ ​ម្នាល
ថយ | ទំព័រទី ២១៧ | បន្ទាប់
ID: 636821396415563820
ទៅកាន់ទំព័រ៖