ព្រះត្រៃបិដក ភាគ ២០

បុគ្គល​ដឹង​អ្វី​ ​ឃើញ​អ្វី​ ​ទើប​អស់​ទៅ​នៃ​អាសវ​ធម៌​ទាំងឡាយ​។​ ​បុគ្គល​ឃើញ​នូវ​យោនិសោមនសិការ​(​១​)​ ​និង​អយោ​និ​សោ​មនសិការ​(​២​)​ ​(​ទើប​អស់​ទៅ​ ​នៃ​អាសវ​ធម៌​ទាំងឡាយ​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ដោយ​ខុសទំនង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​បាន​ផង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​រឹងរឹតតែ​ចំរើន​ឡើង​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​បុគ្គល​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ត្រូវ​ទំនង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​មិនបាន​ផង​ ​អាសវៈ​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​រមែង​សាបសូន្យ​ទៅវិញ​ផង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ត្រូវ​លះបង់​អាសវៈ​ ​ដោយ​ការ​ឃើញ​ ​គឺ​សោតាបត្តិ​មគ្គ​ក៏​មាន​ ​ត្រូវ​លះបង់​អាសវៈ​ ​ដោយ​សេចក្តី​សង្រួម​ឥន្ទ្រិយ​ក៏​មាន​ ​ត្រូវ​លះបង់​អាសវៈ​ ​ដោយ​ការ​សេព​ក៏​មាន​
​(​១​)​ ​ដែល​ថា​ ​យោនិសោមនសិការ​នោះ​ ​គឺ​តាំងចិត្ត​ ​ចងចិត្ត​ ​ប្រមូល​អារម្មណ៍​មក​ពិចារណា​ ​តាម​សច្ចា​នុ​លោមិ​កញ្ញា​ណ​ ​ដោយ​ន័យ​ថា​ ​សេចក្តី​មិន​ទៀង​ ​ក្នុង​របស់​ដែល​មិន​ទៀង​។​ ​(​២​)​ ​ដែល​ថា​ ​អយោ​និ​សោ​មនសិ​កា​រៈ​នោះ​ ​គឺ​យល់​វិ​ប្ប​ល្លាស​ ​សំគាល់​ថា​ទៀង​ ​ក្នុង​របស់​ដែល​មិន​ទៀង​ ​ថា​សុខ​ក្នុង​របស់​ដែល​ជា​ទុក្ខ​ ​សំគាល់​ថា​ ​មាន​ខ្លឹម​ ​ក្នុង​របស់​ដែល​មិន​មាន​ខ្លឹម​ ​សំគាល់​ថា​ស្អាត​ ​ក្នុង​របស់​ដែល​មិន​ស្អាត​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636821239701470287
ទៅកាន់ទំព័រ៖