ព្រះត្រៃបិដក ភាគ ២០

រូបារម្មណ៍​ ​សទ្ទារម្មណ៍​ ​គន្ធារម្មណ៍​ ​រសារម្មណ៍​ ​ផោដ្ឋព្វារម្មណ៍​ទាំងឡាយ​ណា​ ​ដែល​មិនជា​ទី​ប្រាថ្នា​ ​មិនជា​ទី​ត្រេកអរ​ ​មិនជា​ទីគាប់ចិត្ត​ ​ក្នុង​លោក​នេះ​ ​មានដល់​ជន​នោះ​ ​ពុំ​នោះ​សោត​ ​ពួក​ជន​ណា​ ​ដែល​ប្រាថ្នា​នូវ​សេចក្តី​មិន​ចម្រើន​ ​ប្រាថ្នា​នូវ​អំពើ​ឥតប្រយោជន៍​ ​ប្រាថ្នា​នូវ​សេចក្តី​មិន​សប្បាយ​ ​ប្រាថ្នា​នូវ​សេចក្តី​មិន​ក្សេមក្សាន្ត​ ​ចាក​យោ​គៈ​ ​ដល់​សត្វ​នោះ​ ​ការបាន​ជួបគ្នា​ ​ការ​ជួបជុំគ្នា​ ​ការប្រជុំ​គ្នា​ ​ការ​នៅ​ច្រឡូកច្រឡំ​គ្នា​ណា​ ​ដោយ​អារម្មណ៍​ ​នឹង​ជន​ទាំងឡាយ​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​អ​ប្បិ​យេ​ហិ​ ​សម្បយោគ​ទុក្ខ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​បិ​យេ​ហិ​ ​វិប្បយោគ​ទុក្ខ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​រូបារម្មណ៍​ ​សទ្ទារម្មណ៍​ ​គន្ធារម្មណ៍​ ​រសារម្មណ៍​ ​ផោដ្ឋព្វារម្មណ៍​ទាំងឡាយ​ណា​ ​ដែល​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ក្នុង​លោក​នេះ​ ​មានដល់​ជន​នោះ​ ​ពុំ​នោះ​សោត​ ​ពួក​ជន​ណា​ ​ទោះ​មាតា​ក្តី​ ​បិតា​ក្តី​ ​បងប្អូន​ប្រុស​ក្តី​ ​បងប្អូន​ស្រី​ក្តី​ ​មិត្ត​ក្តី​ ​អាមាត្យ​ក្តី​ ​ញាតិសាលោហិត​ក្តី​ ​ដែល​ជា​អ្នក​ប្រាថ្នា​សេចក្តី​ចំរើន​ ​ប្រាថ្នា​ប្រយោជន៍​ ​ប្រាថ្នា​សេចក្តី​សប្បាយ​ ​ប្រាថ្នា​សេចក្តី​ក្សេមក្សាន្ត​ ​ចាក​យោ​គៈ​ ​មានដល់​ជន​នោះ​ ​ការ​មិនបាន​ជួបគ្នា​ ​ការ​មិន​ជួបជុំគ្នា​ ​ការ​មិនបាន​ប្រជុំ​គ្នា​ ​ការ​មិន​នៅ​ច្រឡូកច្រឡំ​ ​ដោយ​អារម្មណ៍​ ​នឹង​ជន​ទាំងឡាយ​នោះ
ថយ | ទំព័រទី ២២៣ | បន្ទាប់
ID: 636821398112850899
ទៅកាន់ទំព័រ៖