ព្រះត្រៃបិដក ភាគ ២០

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​បិ​យេ​ហិ​ ​វិប្បយោគ​ទុក្ខ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​យម្បិ​ច្ឆំ​ ​ន​ ​លភ​តិ​ ​តម្បិ​ ​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​មាន​ជាតិ​ជា​ធម្មតា​ ​តែង​មាន​សេចក្តី​ប្រាថ្នា​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ឲ្យ​យើង​ទាំងឡាយ​ ​កុំ​គប្បី​មាន​ជាតិ​ជា​ធម្មតា​ ​ពុំ​នោះ​សោត​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ជាតិ​ ​កុំ​គប្បី​មកដល់​យើង​ឡើយ​ ​សេចក្តី​នេះ​ ​ពួក​សត្វ​ ​ក៏​មិនបាន​សម្រេច​តាមប្រាថ្នា​ឡើយ​ ​នេះឯង​ ​តថាគត​ហៅថា​ ​យម្បិ​ច្ឆំ​ ​ន​ ​លភ​តិ​ ​តម្បិ​ ​ទុក្ខ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​មាន​សេចក្តី​គ្រាំគ្រា​ ​ឬ​ប្រែប្រួល​ជា​ធម្មតា​.​.​.​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ ​ដែល​មាន​សេចក្តី​ឈឺថ្កាត់​ជា​ធម្មតា​.​.​.​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​មាន​សេចក្តី​ស្លាប់​ជា​ធម្មតា​.​.​.​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​សត្វ​ដែល​មាន​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​អាក់អន់​តូចចិត្ត​ ​សេចក្តី​ខ្លោចផ្សា​ចិត្ត​ ​ជា​ធម្មតា​ ​តែង​មាន​សេចក្តី​ប្រាថ្នា​កើតឡើង​ ​យ៉ាងនេះ​ថា​ ​ធ្វើ​ម្តេច​ហ្ន៎​ ​ឲ្យ​យើង​ទាំងឡាយ​ ​កុំ​គប្បី​មាន​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​អាក់អន់​តូចចិត្ត​ ​សេចក្តី​ខ្លោចផ្សា​ចិត្ត​ឡើយ​ ​មួយទៀត​ ​ធ្វើ​ម្តេច​ហ្ន៎​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​អាក់អន់​តូចចិត្ត​ ​សេចក្តី​ខ្លោចផ្សា​ចិត្ត​ ​កុំ​គប្បី​មកដល់​យើង​ឡើយ​
ថយ | ទំព័រទី ២២៤ | បន្ទាប់
ID: 636821398349884457
ទៅកាន់ទំព័រ៖