ព្រះត្រៃបិដក ភាគ ២០

សេចក្តី​នេះ​ ​ពួក​សត្វ​ ​ក៏​មិនបាន​សម្រេច​តាមប្រាថ្នា​ ​នេះឯង​ ​តថាគត​ហៅថា​ ​យម្បិ​ច្ឆំ​ ​ន​ ​លភ​តិ​ ​តម្បិ​ ​ទុក្ខ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ឧបាទានក្ខន្ធ​ទាំង៥​ ​ដោយ​បំប្រួញ​ ​ដែល​ថា​ជា​ទុក្ខ​ ​ឧបាទានក្ខន្ធ​ទាំង៥នោះ​ ​គឺ​អ្វីខ្លះ​ ​គឺ​រូប​ ​ជា​ឧបាទានក្ខន្ធ១​ ​វេទនា​ ​ជា​ឧបាទានក្ខន្ធ១​ ​សញ្ញា​ ​ជា​ឧបាទានក្ខន្ធ១​ ​សង្ខារ​ ​ជា​ឧបាទានក្ខន្ធ១​ ​វិញ្ញាណ​ ​ជា​ឧបាទានក្ខន្ធ១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទាំងនេះ​ ​តថាគត​ហៅថា​ ​ឧបាទានក្ខន្ធ​ទាំងឡាយ៥​ ​ដោយ​សេចក្តី​បំប្រួញ​ ​ដែល​ថា​ជា​ទុក្ខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ទុក្ខអរិយសច្ច​។​
 [​១៤៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​ទុក្ខសមុទយ​អរិយសច្ច​។​ ​តណ្ហា​ណា​ ​ជា​ធម្មជាតិ​ ​នាំ​សត្វ​ឲ្យ​កើត​ទៀត​ ​ប្រកបដោយ​តម្រេក​រីករាយ​ ​ជា​ធម្មជាតិ​នាំ​សត្វ​ឲ្យ​ត្រេកត្រអាល​ ​នៅក្នុង​ភព​នោះ​ៗ​ ​ឬ​ក្នុង​អា​រម្ម​ណ៍​នោះ​ៗ​ ​តណ្ហា​នោះ​ ​តើ​គឺ​អ្វីខ្លះ​ ​គឺ​កាមតណ្ហា​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​កាមគុណ​(​១​)​)​១​ ​ភវតណ្ហា​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​រូបភព​ ​និង​អរូបភព​(​២​)​)​១​ ​វិភវ​តណ្ហា​ ​(​សេចក្តី​ប្រាថ្នា​ក្នុង​ភព​សូន្យ​(​៣​)​)​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​តណ្ហា​នុ៎ះ​ ​កាលដែល​កើតឡើង​ ​តើ​កើតឡើង​ក្នុង​ទីណា​ ​កាលដែល​ជាប់​នៅ​ ​តើ​ជាប់​នៅក្នុង​ទីណា​។​ ​អារម្មណ៍​ណា​ ​ដែល​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ ​ក្នុង​លោក
​(​១​)​ ​-​ ​(​២​)​ ​-​ ​(​៣​)​ ​មើល​នយលក្ខណៈ​ ​ក្នុង​មហា​សតិបដ្ឋាន​សូត្រ​។​
ថយ | ទំព័រទី ២២៥ | បន្ទាប់
ID: 636821398923467264
ទៅកាន់ទំព័រ៖