ព្រះត្រៃបិដក ភាគ ២០
តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងអារម្មណ៍នុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងអារម្មណ៍នុ៎ះ។ អារម្មណ៍អ្វីមួយ ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក។ ភ្នែក មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងភ្នែកនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងភ្នែកនុ៎ះ។ ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរ ក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងត្រចៀកជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងត្រចៀកជាដើមនុ៎ះ។ រូប សំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ ដែលមានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងរូបជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបជាដើមនុ៎ះ។ ចក្ខុវិញ្ញាណ សោតវិញ្ញាណ ឃានវិញ្ញាណ ជិវ្ហាវិញ្ញាណ កាយវិញ្ញាណ មនោវិញ្ញាណ មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងចក្ខុវិញ្ញាណជាដើមនុ៎ះ។ ចក្ខុសម្ផ័ស្ស សោតសម្ផ័ស្ស ឃានសម្ផ័ស្ស ជិវ្ហាសម្ផ័ស្ស កាយសម្ផ័ស្ស មនោសម្ផ័ស្ស
ID: 636821399135869413
ទៅកាន់ទំព័រ៖