ព្រះត្រៃបិដក ភាគ ២០
មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ វេទនា ដែលកើតអំពីចក្ខុសម្ផ័ស្ស វេទនា ដែលកើតអំពីសោតសម្ផ័ស្ស វេទនា ដែលកើតអំពីឃានសម្ផ័ស្ស វេទនា ដែលកើតអំពីជិវ្ហាសម្ផ័ស្ស វេទនា ដែលកើតអំពីកាយសម្ផ័ស្ស វេទនា ដែលកើតអំពីមនោសម្ផ័ស្ស មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងវេទនា ដែលកើតអំពីចក្ខុសម្ផ័ស្សជាដើមនុ៎ះ។ រូបសញ្ញា (សេចក្តីសម្គាល់ក្នុងរូប) សទ្ទសញ្ញា (សេចក្តីសម្គាល់ក្នុងសំឡេង) គន្ធសញ្ញា (សេចក្តីសម្គាល់ក្នុងក្លិន) រសសញ្ញា (សេចក្តីសម្គាល់ក្នុងរស) ផោដ្ឋព្វសញ្ញា (សេចក្តីសម្គាល់ក្នុងផោដ្ឋព្វៈ) ធម្មសញ្ញា (សេចក្តីសម្គាល់ក្នុងធម្មារម្មណ៍) មានសភាវៈគួរស្រឡាញ់ មានសភាវៈគួរត្រេកអរក្នុងលោក តណ្ហានុ៎ះ កាលដែលកើតឡើង ក៏កើតឡើងតែក្នុងរូបសញ្ញាជាដើមនុ៎ះ កាលដែលជាប់នៅ ក៏ជាប់នៅក្នុងរូបសញ្ញាជាដើមនុ៎ះ។ រូបសញ្ចេតនា (ការគិតសន្សំនូវរូបារម្មណ៍) សទ្ទសញ្ចេតនា គន្ធសញ្ចេតនា រសសញ្ចេតនា ផោដ្ឋព្វសញ្ចេតនា
ID: 636821399353771876
ទៅកាន់ទំព័រ៖