ព្រះត្រៃបិដក ភាគ ២០

បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​ចក្ខុវិញ្ញាណ​ជាដើម​នុ៎ះ​ ​កាល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​ចក្ខុវិញ្ញាណ​ជាដើម​នុ៎ះ​។​ ​ចក្ខុ​សម្ផ័​ស្ស​ ​សោ​ត​សម្ផ័​ស្ស​ ​ឃាន​សម្ផ័​ស្ស​ ​ជិវ្ហា​សម្ផ័​ស្ស​ ​កា​យស​ម្ផ័ស្ស​ ​មនោ​សម្ផ័​ស្ស​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​ចក្ខុ​សម្ផ័​ស្ស​ជាដើម​នុ៎ះ​ ​កាល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​ចក្ខុ​សម្ផ័​ស្ស​ជាដើម​នុ៎ះ​។​ ​វេទនា​ ​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ ​វេទនា​ ​ដែល​កើតអំពី​សោ​ត​សម្ផ័​ស្ស​ ​វេទនា​ ​ដែល​កើតអំពី​ឃាន​សម្ផ័​ស្ស​ ​វេទនា​ ​ដែល​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស​ ​វេទនា​ ​ដែល​កើតអំពី​កា​យស​ម្ផ័ស្ស​ ​វេទនា​ ​ដែល​កើតអំពី​មនោ​សម្ផ័​ស្ស​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​វេទនា​ ​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ជាដើម​នុ៎ះ​ ​កាល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​វេទនា​ ​ដែល​កើតអំពី​ចក្ខុ​សម្ផ័​ស្ស​ជាដើម​នុ៎ះ​។​ ​រូបសញ្ញា​ ​សទ្ធ​សញ្ញា​ ​គន្ធ​សញ្ញា​
ថយ | ទំព័រទី ២៣០ | បន្ទាប់
ID: 636821400086063761
ទៅកាន់ទំព័រ៖