ព្រះត្រៃបិដក ភាគ ២០

រស​សញ្ញា​ ​ផោដ្ឋព្វ​សញ្ញា​ ​ធម្ម​សញ្ញា​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាល​ ​ដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​រូបសញ្ញា​ជាដើម​នុ៎ះ​ ​កាល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​រូបសញ្ញា​ជាដើម​នុ៎ះ​។​ ​រូប​សញ្ចេតនា​ ​សទ្ទ​សញ្ចេតនា​ ​គន្ធ​សញ្ចេតនា​ ​រស​សញ្ចេតនា​ ​ផោដ្ឋព្វ​សញ្ចេតនា​ ​ធម្ម​សញ្ចេតនា​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​រូប​សញ្ចេតនា​ជាដើម​នុ៎ះ​ ​កាល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​រូប​សញ្ចេតនា​ជាដើម​នុ៎ះ​។​ ​រូប​តណ្ហា​ ​សទ្ទ​តណ្ហា​ ​គន្ធ​តណ្ហា​ ​រស​តណ្ហា​ ​ផោដ្ឋព្វ​តណ្ហា​ ​ធម្ម​តណ្ហា​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​រូប​តណ្ហា​ជាដើម​នុ៎ះ​ ​កាល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​រូប​តណ្ហា​ជាដើម​នុ៎ះ​។​ ​រូប​វិតក្កៈ​ ​សទ្ទ​វិតក្កៈ​ ​គន្ធ​វិតក្កៈ​ ​រស​វិតក្កៈ​ ​ផោដ្ឋព្វ​វិតក្កៈ​ ​ធម្ម​វិតក្កៈ​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​កាលដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​រូប​វិតក្កៈ​ជាដើម​នុ៎ះ​ ​កាល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​រូប​វិតក្កៈ​ជាដើម​នុ៎ះ​។​ ​រូប​វិចារៈ​ ​សទ្ទ​វិចារៈ​ ​គន្ធ​វិចារៈ​ ​រស​វិចារៈ​ ​ផោដ្ឋព្វ​វិចារៈ​ ​ធម្ម​វិចារៈ​ ​មាន​សភាវៈ​គួរ​ស្រឡាញ់​ ​មាន​សភាវៈ​គួរ​ត្រេកអរ​ក្នុង​លោក​ ​តណ្ហា​នុ៎ះ​ ​
ថយ | ទំព័រទី ២៣១ | បន្ទាប់
ID: 636821400324087375
ទៅកាន់ទំព័រ៖