ព្រះត្រៃបិដក ភាគ ២០

កាលដែល​បុគ្គល​លះបង់​ ​ក៏​លះបង់​ក្នុង​រូប​វិចារៈ​ជាដើម​នុ៎ះ​ ​កាល​រលត់​ទៅ​ ​ក៏​រលត់​ទៅ​ក្នុង​រូប​វិចារៈ​ជាដើម​នុ៎ះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​ទុក្ខនិរោធ​អរិយសច្ច​។​ ​
 [​១៤៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច​។​ ​អរិយមគ្គ​ ​ប្រកបដោយ​អង្គ៨ប្រការ​នេះ​ ​គឺ​សម្មាទិដ្ឋិ​ ​(​ប្រាជ្ញា​យល់​ត្រូវ​)​១​ ​សម្មាសង្កប្បៈ​ ​(​ប្រាជ្ញា​ត្រិះរិះ​ត្រូវ​)​១​ ​សម្មាវាចា​ ​(​សំដី​ត្រូវ​)​១​ ​សម្មា​កម្មន្តៈ​ ​(​ការងារ​ត្រូវ​)​១​ ​សម្មាអាជីវៈ​ ​(​ចិញ្ចឹមជីវិត​ត្រូវ​)​១​ ​សម្មា​វាយាមៈ​ ​(​ការ​ព្យាយាម​ត្រូវ​)​១​ ​សម្មាសតិ​ ​(​ការ​ដំ​កល់​ស្មារតី​ត្រូវ​)​១​ ​សម្មាសមាធិ​ ​(​ការ​តាំងចិត្ត​ត្រូវ​)​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​សម្មាទិដ្ឋិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រាជ្ញា​ ​ជា​គ្រឿង​ដឹង​ ​ក្នុង​កង​ទុក្ខ​ណា​ ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​ក្នុង​តណ្ហា​ ​ជា​ដែន​ឲ្យ​កើត​កង​ទុក្ខ​ណា​ ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​ ​ក្នុង​ធម៌​ជាទី​រលត់​នៃ​កង​ទុក្ខ​ណា​ ​ប្រាជ្ញា​ជា​គ្រឿង​ដឹង​ ​ក្នុង​ដំណើរ​ជាទី​ទៅកាន់​ទី​រលត់ទុក្ខ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​តថាគត​ហៅថា​ ​សម្មាទិដ្ឋិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​សម្មាសង្កប្បៈ​ ​។​ ​សេចក្តី​ត្រិះរិះ​ ​ក្នុង​កិរិយា​ចេញ​ចាក​កាម១​ ​សេចក្តី​ត្រិះរិះ​ ​ក្នុង​កិរិយា​មិន​ព្យាបាទ១​ ​សេចក្តី​ត្រិះរិះ​ ​ក្នុង​ការ​មិន​បៀតបៀន១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សម្មាសង្កប្បៈ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636821400611303803
ទៅកាន់ទំព័រ៖