ព្រះត្រៃបិដក ភាគ ២០

ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ខំព្យាយាម​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​តាំងចិត្ត​ ​ដើម្បី​ធ្វើកុសល​ធម៌​ទាំងឡាយ​ ​ដែល​មិនទាន់​កើតឡើង​ ​ឲ្យ​កើតឡើង​បាន​ ​ធ្វើ​ឆន្ទៈ​ឲ្យ​កើត​ ​ខំព្យាយាម​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​តាំងចិត្ត​ ​ដើម្បី​ធ្វើកុសល​ធម៌​ទាំងឡាយ​ ​ដែល​កើតឡើង​ហើយ​ ​ឲ្យ​ឋិតនៅ​យូរអង្វែង​ ​មិន​ឲ្យ​សាបសូន្យ​ ​ឲ្យ​ចំរើន​ឡើង​ ​ឲ្យ​ធំ​ទូលាយ​ ​ឲ្យ​ចំរើន​ពេញ​បរិបូណ៌​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ ​តថាគត​ហៅថា​ ​សម្មា​វាយាមៈ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ដូចម្តេច​ហៅថា​ ​សម្មាសតិ​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​កាយ​ក្នុង​កាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​និង​មានសតិ​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​។​ ​ភិក្ខុ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ ​ជាប្រក្រតី​ ​គ្រប់​ឥរិយាបថ​ទាំង៤​ ​មាន​ព្យាយាម​ ​ជា​គ្រឿង​ដុត​កម្តៅ​នូវ​កិលេស​ ​មាន​សេចក្តី​ដឹងខ្លួន​ ​និង​មានសតិ​ ​បន្ទោបង់​នូវ​អភិជ្ឈា​ ​និង​ទោមនស្ស​ក្នុង​លោក​ចេញ​។​ ​ពិចារណា​ឃើ​ញរឿយៗ​ ​នូវ​ចិត្ត​ក្នុងចិត្ត​ ​ជាប្រក្រតី​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636821401046458692
ទៅកាន់ទំព័រ៖