ព្រះត្រៃបិដក ភាគ ២០

លំដាប់​វិធី​ចម្រើន​ ​ដែល​តថាគត​ ​បាន​ពោល​ហើយ​ ​យ៉ាងនេះ​ ​បណ្តា​ផល​ទាំងឡាយ​ពីរ​ ​ផល​ណាមួយ​ ​ក៏​គង់​នឹង​បានសម្រេច​ ​ដល់​បុគ្គល​នោះ​ ​តាម​សេចក្តី​ប្រាថ្នា​ដោយពិត​ ​គឺថា​ ​នឹង​បានសម្រេច​នូវ​ភាវៈ​ ​ជា​ព្រះអរហន្ត​ ​ក្នុង​បច្ចុប្បន្ន​ទាន់ភ្នែក​ ​ពុំ​នោះ​សោត​ ​បើ​មាន​ឧបាទានក្ខន្ធ​សេសសល់​នៅ​ ​ក៏​គង់​នឹង​បានសម្រេច​នូវ​ភាវៈ​ ​ជា​អនាគាមិ​បុគ្គល​ពុំខាន​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុំ​ថា​ដល់ទៅ​អស់៧ខែ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​បុគ្គល​ណាមួយ​ ​បាន​ចម្រើន​សតិ​ប្ប​ដ្ឋាន​ទាំង៤​ ​នេះ​អស់៦ខែ​ ​៥ខែ​ ​៤ខែ​ ​៣ខែ​ ​២ខែ​ ​១ខែ​ ​កន្លះ​ខែ​ ​តាមលំដាប់​វិធី​ចំរើន​ ​ដែល​តថាគត​ ​បាន​ពោល​ហើយ​យ៉ាងនេះ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កុំ​ថា​ដល់ទៅ​អស់​កន្លះ​ខែ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សូម្បី​បុគ្គល​ណាមួយ​ ​បាន​ចម្រើន​សតិ​ប្ប​ដ្ឋាន​ទាំង៤នេះ​ ​អស់៧ថ្ងៃ​ ​តាមលំដាប់​វិធី​ចម្រើន​ ​ដែល​តថាគត​ ​បាន​ពោល​ហើយ​ ​យ៉ាងនេះ​ ​បណ្តា​ផល​ទាំងឡាយ​ពីរ​ ​ផល​ណាមួយ​ ​ក៏​គង់​នឹង​បានសម្រេច​ ​ដល់​បុគ្គល​នោះ​ ​តាម​សេចក្តី​ប្រាថ្នា​ដោយពិត​ ​គឺថា​ ​នឹង​បានសម្រេច​នូវ​ភាវៈ​ ​ជា​អរហន្ត​ ​ក្នុង​បច្ចុប្បន្ន​ទាន់ភ្នែក​ ​ពុំ​នោះ​សោត​ ​បើ​មាន​ឧបាទានក្ខន្ធ​សេសសល់​នៅ​ ​ក៏​គង់​នឹង​បានសម្រេច​នូវ​ភាវៈ​ ​ជា​អនាគាមិ​បុគ្គល​ពុំខាន​ឡើយ​។
ថយ | ទំព័រទី ២៣៨ | បន្ទាប់
ID: 636821402156462181
ទៅកាន់ទំព័រ៖