ព្រះត្រៃបិដក ភាគ ២០

រមែង​កើតឡើង​ផង​ ​កាមាសវៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ឡើង​ផង​ ​ភវាសវៈ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ផង​ ​ភវាសវៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ឡើង​ផង​ ​អវិជ្ជា​សវៈ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​ផង​ ​អវិជ្ជា​សវៈ​ ​ដែល​កើតឡើង​ហើយ​ ​ក៏​រឹងរឹតតែ​ចំរើន​ឡើង​ផង​ ​ធម៌​ទាំងនេះ​ឯង​ ​ដែល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​តែ​បុថុជ្ជន​ ​តែង​ធ្វើ​ទុក​ក្នុងចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ទាំងឡាយ​ដូចម្តេច​ ​ដែល​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​តែ​បុថុជ្ជន​ ​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​បុថុជ្ជន​ ​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ធម៌​ ​គឺ​យោនិសោ​មនសិ​កា​រៈ​ណា​ហើយ​ ​កាមាសវៈ​ ​ដែល​មិនទាន់​កើតឡើង​ ​ក៏​រមែង​កើតឡើង​មិនបាន​ផង​ ​កាមាសវៈ​ ​ដែល​កើតឡើង​ហើយ​ ​រមែង​សាបសូន្យ​ទៅវិញ​ផង​ ​ភវាសវៈ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​មិនបាន​ផង​ ​ភវាសវៈ​ ​ដែល​កើតឡើង​ហើយ​ ​រមែង​សាបសូន្យ​ទៅវិញ​ផង​ ​អវិជ្ជា​សវៈ​ ​ដែល​មិនទាន់​កើតឡើង​ ​រមែង​កើតឡើង​មិនបាន​ផង​ ​អវិជ្ជា​សវៈ​ ​ដែល​កើតឡើង​ហើយ​ ​រមែង​សាបសូន្យ​ទៅវិញ​ផង​ ​ធម៌​ទាំងនេះ​ឯង​ ​ដែល​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​តែ​បុថុជ្ជន​ ​តែង​មិនបាន​ធ្វើ​ទុក​ក្នុងចិត្ត​។​ ​ព្រោះតែ​បុថុជ្ជន​នោះ​ ​ធ្វើ​ទុក​ក្នុងចិត្ត​នូវ​ធម៌​ ​ដែល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​
ថយ | ទំព័រទី ២៤ | បន្ទាប់
ID: 636821240244171327
ទៅកាន់ទំព័រ៖