ព្រះត្រៃបិដក ភាគ ២០
បញ្ជីរឿងក្នុងមូលបរិយាយវគ្គនោះគឺ
អ្នកទាំងឡាយចូរស្តាប់ (នូវពាក្យដែលសំដែងអំពីព្រះនិព្វាន) ជាធម្មជាតមិនចាស់ មិនស្លាប់ ជាទីលុះដល់អមតៈ ជាគ្រឿងសំដែងនូវមគ្គផល បន្ទោបង់នូវសេចក្តីទុក្ខ ធ្វើនូវទីកំបាំងធំ ដែលមានប្រយោជន៍ និងសេចក្តីចំរើន នាំមកនូវបីតិជាច្រើន មានប្រការផ្សេងៗ ជាទីញុំាងភ្លើង និងជ័រទាំងបី(១) ប្រការឲ្យរីងស្ងួត ដូចជាស្រះមានទឹកពេញប្រៀប (ដែលព្រះអាទិត្យឲ្យរីងស្ងួត) ក្នុងរដូវក្តៅ។ សូត្រដ៏ប្រសើរ ក្នុងមជ្ឈិមនិកាយទាំងឡាយ ជាគ្រឿងបន្ទោបង់ និងរម្ងាប់នូវព្យាធិ មានអត្ថរសដ៏ឆ្ងាញ់ ទន់ភ្លន់ និងញុំាងសេចក្តីរីករាយសប្បាយ ឲ្យកើតឡើងដល់ពួកទេវតា ជាសូត្រដែលព្រះគន្ថរចនាចារ្យ ដំកល់ទុកហើយផង ជាសូត្រដែលពួកសក្យបុត្រ ដំកល់ទុក ដើម្បីញុំាងពួកមនុស្ស ឲ្យត្រេកអរចំពោះសូត្រ និងព្យាករណ៍នោះផង
(១) ភ្លើង ឬជ័រទាំង៣ប្រការនេះ សំដៅយក រាគៈ ទោសៈ មោហៈ។ អត្តនោមតិ។
ID: 636821402899644688
ទៅកាន់ទំព័រ៖