ព្រះត្រៃបិដក ភាគ ២០

សីហនាទ​វគ្គ​
​ចូឡ​សីហនាទ​សូត្រ​ ​ទី១​


 [​១៥៣​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ជិត​ក្រុង​សាវត្ថី​។​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច្នេះ​។​ ​ភិក្ខុ​ទាំងឡាយ​នោះ​ ​បាន​ទទួល​ភាសិត​របស់​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​។​
 [​១៥៤​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សមណៈ​ ​(​ទី១​)​ ​(​គឺ​សោតាបន្ន​)​ ​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី២​ ​(​គឺ​សកិទាគា​មី​)​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី៣​ ​(​គឺ​អនាគាមី​)​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី៤​ ​(​គឺ​អរហន្ត​)​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​វាទៈ​ ​(​គឺ​ ​ទិដ្ឋិ៦២​)​ ​របស់​សាសនា​ដទៃ​ ​សូន្យ​ចាក​សមណៈ​ទាំងឡាយ​ ​(​ដែល​ស្ថិតនៅ​ក្នុង​ផល​ទាំង៤ពួក​)​ ​និង​សមណៈ​ទាំងឡាយ​ដទៃ​ ​(​ដែល​ស្ថិតនៅ​ក្នុង​មគ្គ​ទាំង៤ពួក​ជាដើម​)​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​បន្លឺ​ ​នូវ​សីហនាទ​ដោយ​ប្រពៃ​ ​យ៉ាងនេះ​ឯង​ចុះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នុ៎ះ​រមែង​មាន
ថយ | ទំព័រទី ២៤២ | បន្ទាប់
ID: 636821403520980227
ទៅកាន់ទំព័រ៖