ព្រះត្រៃបិដក ភាគ ២០

គឺ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​(​១​)​ ​ក្នុង​លោក​នេះ​ ​សមជា​និយាយ​យ៉ាងនេះ​ថា​ ​លោក​មាន​អាយុ​ទាំងឡាយ​ ​បានអ្វី​ជា​គ្រឿង​អាង​ ​បានអ្វី​ជា​កំឡាំង​ ​ដែល​ជាហេតុ​ឲ្យ​លោក​មាន​អាយុ​ទាំងឡាយ​ ​ពិចារណា​ឃើញច្បាស់​ ​ក្នុង​ខ្លួន​ ​ហើយ​ពោល​យ៉ាងនេះ​ថា​ ​សមណៈ​ ​(​ទី១​)​ ​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី២​ ​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី៣​ ​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី៤​ ​មានតែ​ក្នុង​សាសនា​នេះ​ ​វាទៈ​ ​របស់​សាសនា​ដទៃ​ ​សូន្យ​ចាក​សមណៈ​ទាំងឡាយ​ ​និង​សមណៈ​ទាំងឡាយ​ដទៃ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ពួ​ក​បរិ​ព្វា​ជ​ក​ ​ជា​អន្យតិរ្ថិយ​និយាយ​យ៉ាងនេះ​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​និយាយ​យ៉ាងនេះ​វិញ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​មានធម៌៤យ៉ាង​ ​ដែល​ព្រះមានព្រះភាគ​ ​អរហន្ត​ ​សម្មាសម្ពុទ្ធ​អង្គ​នោះ​ ​ទ្រង់​ជ្រាប​ ​ទ្រង់​ឃើញ​ ​ទ្រង់​បាន​សំដែង​ហើយ​ ​ដល់​យើង​ទាំងឡាយ​ ​ជា​ធម៌​នាំឲ្យ​យើង​ទាំងឡាយ​ពិចារណា​ឃើញច្បាស់​ក្នុង​ខ្លួន​ ​ហើយ​និយាយ​យ៉ាងនេះ​ថា​ ​សមណៈ​ ​(​ទី១​)​ ​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី២​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី៣​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​សមណៈ​ទី៤​ ​ក៏​មានតែ​ក្នុង​សាសនា​នេះ​ ​វាទៈ​ ​របស់​
​(​១​)​ ​តិ​រ្ថ​ ​ប្រែថា​កំពង់​ ​សំដៅយក​ទិដ្ឋិ៦២​ ​ព្រោះ​ពួក​សត្វ​ ​តែង​ឆ្លង​ ​តែង​ជាប់ជំពាក់​ ​ក្នុង​លទ្ធិ​ទាំងនេះ​។​ ​ពួក​អ្នកបួស​ដែល​ប្រកាន់​លទ្ធិ​ទាំងនេះ​ ​ហៅថា​ ​តិរ្ថិយ​។​ ​តិរ្ថិយ​ដទៃ​ ​គឺ​ផ្សេង​ពី​ពុទ្ធសាសនា​ ​ហៅថា​ ​អន្យតិរ្ថិយ​។​
ថយ | ទំព័រទី ២៤៣ | បន្ទាប់
ID: 636821403858289520
ទៅកាន់ទំព័រ៖