ព្រះត្រៃបិដក ភាគ ២០
សាសនាដទៃ សូន្យចាកសមណៈទាំងឡាយ និងសមណៈទាំងឡាយដទៃ ធម៌ទាំង៤ប្រការ តើដូចម្តេច ម្នាលអាវុសោទាំងឡាយ គឺយើងទាំងឡាយ មានសេចក្តីជ្រះថ្លាក្នុងព្រះសាស្តា១ មានសេចក្តីជ្រះថ្លាក្នុងព្រះធម៌១ មានភាវៈជាអ្នកធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ១ ពួកសហធម្មិក
(១) ដែលជាគ្រហស្ថក្តី ជាបព្វជិតក្តី ក៏ជាទីស្រឡាញ់ ជាទីពេញចិត្ត១ ម្នាលអាវុសោទាំងឡាយ ធម៌ទាំង៤ប្រការនេះឯង ដែលព្រះមានព្រះភាគ ជាអរហន្ត សម្មាសម្ពុទ្ធអង្គនោះ ទ្រង់ជ្រាប ទ្រង់ឃើញ ទ្រង់បានសំដែងហើយ ដល់យើងទាំងឡាយ ជាធម៌នាំឲ្យយើងទាំងឡាយពិចារណាឃើញច្បាស់ក្នុងខ្លួន ហើយនិយាយយ៉ាងនេះថា សមណៈ (ទី១) មានតែក្នុងសាសនានេះ សមណៈទី២ ក៏មានតែក្នុងសាសនានេះ សមណៈទី៣ ក៏មានតែក្នុងសាសនានេះ សមណៈទី៤ ក៏មានតែក្នុងសាសនានេះ វាទៈ របស់សាសនាដទៃ សូន្យចាកសមណៈទាំងឡាយ និងសមណៈទាំងឡាយដទៃ។ ម្នាលភិក្ខុទាំងឡាយ គង់មានហេតុជាទំនងយ៉ាងនេះ គឺពួកបរិព្វាជក ជាអន្យតិរ្ថិយ គប្បីនិយាយយ៉ាងនេះថា យើងទាំងឡាយ មានសេចក្តីជ្រះថ្លា ក្នុងព្រះសាស្តា ដែលជាសាស្តារបស់ពួកយើងដែរ យើងទាំងឡាយ មានសេចក្តីជ្រះថ្លាក្នុងព្រះធម៌ ដែលជាធម៌របស់ពួកយើងដែរ យើងទាំងឡាយ
(១) មាន៧ពួកគឺ ភិក្ខុ១ ភិក្ខុនី១ សិក្ខមានា១ សាមណេរ១ សាមណេរី១ ឧបាសក១ ឧបាសិកា១។ អដ្ឋកថា។
ID: 636821404196508865
ទៅកាន់ទំព័រ៖