ព្រះត្រៃបិដក ភាគ ២០
បានធ្វើឲ្យបរិបូណ៌ ក្នុងសីលទាំងឡាយ ដែលជាសីលរបស់ពួកយើងដែរ ពួកសហធម្មិក គឺគ្រហស្ថ និងបព្វជិត ក៏ជាទីស្រឡាញ់ ជាទីពេញចិត្ត របស់យើងទាំងឡាយដែរ។ ម្នាលអាវុសោទាំងឡាយ កាលបើយ៉ាងនេះ ពួកលោក និងពួកយើង មានសេចក្តីប្លែកគ្នាត្រង់ណា មានអធិប្បាយដូចម្តេច មានការធ្វើឲ្យផ្សេងគ្នាដូចម្តេច។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ គង់និយាយយ៉ាងនេះ អ្នកទាំងឡាយ ត្រូវនិយាយយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លា
(១) មានតែ១ ឬមានច្រើន។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឯទីបំផុត នៃសេចក្តីជ្រះថ្លា មានតែមួយ មិនមានច្រើនទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយរាគៈ ឬជារបស់បុគ្គលប្រាសចាករាគៈ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលដែលព្យាករឲ្យត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ឯទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រាសចាករាគៈ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គល ដែលប្រកបដោយរាគៈទេ។ អ្នកទាំងឡាយត្រូវសួរថា
(១) បានដល់ព្រះអរហត្តផល។ អដ្ឋកថា។
ID: 636821404528227838
ទៅកាន់ទំព័រ៖