ព្រះត្រៃបិដក ភាគ ២០
ចាកតណ្ហា ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គល ដែលប្រកបដោយតណ្ហាទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលប្រកបដោយឧបាទាន ឬជារបស់បុគ្គលមិនមានឧបាទាន។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលមិនមានឧបាទាន ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គលប្រកបដោយឧបាទានទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បណ្ឌិត ឬជារបស់បុគ្គលមិនមែនជាបណ្ឌិត។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បណ្ឌិត ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គល ដែលមិនមែនជាបណ្ឌិតទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលដែលនៅមានត្រេកអរ នៅមានក្រោធ ឬជារបស់បុគ្គល ដែលមិនមានត្រេកអរ និងមិនមានក្រោធ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលដែលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា
ID: 636821405012555540
ទៅកាន់ទំព័រ៖