ព្រះត្រៃបិដក ភាគ ២០
ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលមិនមានត្រេកអរ មិនមានក្រោធ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គលនៅមានត្រេកអរ នៅមានក្រោធទេ។ អ្នកទាំងឡាយត្រូវសួរថា ម្នាលអាវុសោទាំងឡាយ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលមាន បបញ្ចធម៌
(១) ជាទីត្រេកអរ មានសេចក្តីត្រេកអរ ក្នុង បបញ្ចធម៌ ឬជារបស់បុគ្គលមិនមាន បបញ្ចធម៌ ជាទីត្រេកអរ មិនមានសេចក្តីត្រេកអរ ក្នុង បបញ្ចធម៌ ។ ម្នាលភិក្ខុទាំងឡាយ ពួកបរិព្វាជក ជាអន្យតិរ្ថិយ កាលព្យាករដោយត្រឹមត្រូវ គប្បីព្យាករយ៉ាងនេះថា ម្នាលអាវុសោទាំងឡាយ ទីបំផុត នៃសេចក្តីជ្រះថ្លានោះ ជារបស់បុគ្គលមិនមានបបញ្ចធម៌ ជាទីត្រេកអរ មិនមានសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌ ទីបំផុតនៃសេចក្តីជ្រះថ្លានោះ មិនមែនជារបស់បុគ្គលមាន បបញ្ចធម៌ ជាទីត្រេកអរ មានសេចក្តីត្រេកអរ ក្នុងបបញ្ចធម៌ទេ។
(១) បបញ្ចធម៌ សំដៅយកកិលេស ដែលធ្វើដំណើររបស់សត្វឲ្យយឺតយូរក្នុងភព បានដល់តណ្ហា ទិដ្ឋិ មានះ។ អដ្ឋកថា។
ID: 636821405386306917
ទៅកាន់ទំព័រ៖