ព្រះត្រៃបិដក ភាគ ២០
មិនធ្វើទុកក្នុងចិត្ត នូវធម៌ដែលគួរធ្វើទុកក្នុងចិត្ត (យ៉ាងនេះហើយ) បានជាអាសវៈទាំងឡាយ ដែលមិនទាន់កើតឡើង ក៏កើតឡើងផង អាសវៈទាំងឡាយ ដែលកើតឡើងហើយ ក៏រឹងរឹតតែចំរើនឡើង។ បុថុជ្ជននោះ ធ្វើទុកក្នុងចិត្ត ដោយខុសទំនងយ៉ាងនេះថា អំពីអតីតកាល អាត្មាអញ បានកើតដែរឬ ៗអំពីអតីតកាល អាត្មាអញ មិនបានកើតទេ (មួយយ៉ាងទៀត) អំពីអតីតកាល អាត្មាអញ មានជាតិជាអ្វី ឬអំពីអតីតកាល អាត្មាអញ មានសណ្ឋានទ្រង់ទ្រាយដូចម្តេច អំពីអតីតកាល អាត្មាអញ កើតជាជាតិអ្វី ឬមួយអាត្មាអញ មានសណ្ឋានទ្រង់ទ្រាយដូចម្តេច ក្នុងអនាគតកាល អាត្មាអញ នឹងកើតទៀតដែរឬ ៗក្នុងអនាគតកាល អាត្មាអញ នឹងមិនកើតទៀតទេ (មួយយ៉ាងទៀត) ក្នុងអនាគតកាល អាត្មាអញនឹងកើតជាជាតិអ្វី ឬក្នុងអនាគតកាល អាត្មាអញនឹងមានសណ្ឋានទ្រង់ទ្រាយដូចម្តេច ក្នុងអនាគតកាល អាត្មាអញនឹងមានជាតិជាអ្វី ឬមានសណ្ឋានទ្រង់ទ្រាយដូចម្តេច (មួយយ៉ាងទៀត) បុថុជ្ជននោះ ប្រារព្ធនូវបច្ចុប្បន្នកាល ក្នុងកាលឥឡូវនេះ ហើយមានសេចក្តីសង្ស័យក្នុងខ្លួនថា ឥឡូវនេះ អាត្មាអញមាន ឬមិនមានទេ ឬឥឡូវនេះ អាត្មាអញ មានជាតិជាអ្វី មានសណ្ឋានទ្រង់ទ្រាយដូចម្តេច តើសត្វនេះ មកអំពីណាហ្ន៎ សត្វនោះ នឹងទៅ
ID: 636821240548258720
ទៅកាន់ទំព័រ៖