ព្រះត្រៃបិដក ភាគ ២០
(សេចក្តីប្រកាន់មាំក្នុងសីល និងវត)១ អត្តវាទុបាទាន (សេចក្តីប្រកាន់មាំក្នុងពាក្យពោលថា ខ្លួនប្រាណ)១។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹង នូវឧបាទានទាំងអស់ តែសមណព្រាហ្មណ៍ទាំងនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទាន (ប៉ុណ្ណោះ) មិនបញ្ញត្តនូវការកំណត់ដឹងនូវទិដ្ឋុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវសីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ ដំណើរនោះ ព្រោះហេតុអ្វី ព្រោះថា សមណព្រាហ្មណ៍ដ៏ចំរើនទាំងនោះ មិនបានដឹងច្បាស់នូវហេតុទាំង៣ប្រការនេះ តាមសេចក្តីពិតឡើយ ព្រោះហេតុនោះ បានជាពួកសមណព្រាហ្មណ៍ដ៏ចំរើននោះ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹងនូវឧបាទានទាំងអស់ តែពួកគេទាំងនោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវឧបាទានទាំងអស់ ដោយប្រពៃទេ បញ្ញត្តតែការកំណត់ដឹងនូវកាមុបាទានប៉ុណ្ណោះ មិនបញ្ញត្តនូវការកំណត់ដឹងនូវទិដ្ឋុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវសីលព្វតុបាទាន មិនបញ្ញត្តនូវការកំណត់ដឹងនូវអត្តវាទុបាទានទេ។ ម្នាលភិក្ខុទាំងឡាយ មានសមណព្រាហ្មណ៍ពួកមួយ ប្តេជ្ញាថា ជាអ្នកពោលនូវការកំណត់ដឹង នូវឧបាទាន
ID: 636821406446227541
ទៅកាន់ទំព័រ៖