ព្រះត្រៃបិដក ភាគ ២០

ឧបាទាន​ទាំង៤នេះ​ ​មាន​តណ្ហា​ជាហេតុ​ ​មាន​តណ្ហា​ជាទី​កើត​ ​មាន​តណ្ហា​ជា​កំណើត​ ​មាន​តណ្ហា​ជា​ដែន​កើតមុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​តណ្ហា​នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​ជាទី​កើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើតមុន​។​ ​តណ្ហា​ ​មាន​វេទនា​ជាហេតុ​ ​មាន​វេទនា​ជាទី​កើត​ ​មាន​វេទនា​ជា​កំណើត​ ​មាន​វេទនា​ជា​ដែន​កើតមុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​វេទនា​នេះ​ ​មាន​អ្វី​ជាហេតុ​ ​មាន​អ្វី​ជាទី​កើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើតមុន​។​ ​វេទនា​ ​មាន​ផស្សៈ​ជាហេតុ​ ​មាន​ផស្សៈ​ជាទី​កើត​ ​មាន​ផស្សៈ​ជា​កំណើត​ ​មាន​ផស្សៈ​ជា​ដែន​កើតមុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ផស្សៈ​នេះ​ ​តើមាន​អ្វី​ជាហេតុ​ ​មាន​អ្វី​ជាទី​កើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើតមុន​។​ ​ផស្សៈ​ ​មាន​ស​ឡាយ​ត​នៈ​ជាហេតុ​ ​មាន​ស​ឡាយ​ត​នៈ​ជាទី​កើត​ ​មាន​ស​ឡាយ​ត​នៈ​ជា​កំណើត​ ​មាន​ស​ឡាយ​ត​នៈ​ជា​ដែន​កើតមុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ស​ឡាយ​ត​នៈ​នេះ​ ​តើមាន​អ្វី​ជាហេតុ​ ​មាន​អ្វី​ជាទី​កើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើតមុន​។​ ​ស​ឡាយ​ត​នៈ​ ​មាន​នាមរូប​ជាហេតុ​ ​មាន​នាមរូប​ជាទី​កើត​ ​មាន​នាមរូប​ជា​កំណើត​ ​មាន​នាមរូប​ជា​ដែន​កើតមុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នាមរូប​នេះ​ ​តើមាន​អ្វី​ជាហេតុ​ ​មាន​អ្វី​ជាទី​កើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​ដែន​កើតមុន​។​ ​នាមរូប​ ​មានវិញ្ញាណ​ជាហេតុ​ ​មានវិញ្ញាណ​ជាទី​កើត​ ​មានវិញ្ញាណ​ជា​កំណើត​ ​មានវិញ្ញាណ​ជា​ដែន​កើតមុន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​វិញ្ញាណ​នេះ​ ​តើមាន​អ្វី​ជាហេតុ​ ​មាន​អ្វី​ជាទី​កើត​ ​មាន​អ្វី​ជា​កំណើត​ ​មាន​អ្វី​ជា​
ថយ | ទំព័រទី ២៥៥ | បន្ទាប់
ID: 636821407471046157
ទៅកាន់ទំព័រ៖