ព្រះត្រៃបិដក ភាគ ២០
ដែនកើតមុន។ វិញ្ញាណ មានសង្ខារជាហេតុ មានសង្ខារជាទីកើត មានសង្ខារជាកំណើត មានសង្ខារជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយនេះ តើមានអ្វីជាហេតុ មានអ្វីជាទីកើត មានអ្វីជាកំណើត មានអ្វីជាដែនកើតមុន។ សង្ខារទាំងឡាយ មានអវិជ្ជាជាហេតុ មានអវិជ្ជាជាទីកើត មានអវិជ្ជាជាកំណើត មានអវិជ្ជាជាដែនកើតមុន។ ម្នាលភិក្ខុទាំងឡាយ កាលណាភិក្ខុលះបង់អវិជ្ជាបានហើយ វិជ្ជាក៏កើតឡើង ភិក្ខុនោះ លែងប្រកាន់មាំ នូវកាមុបាទាន លែងប្រកាន់មាំ នូវទិដ្ឋុបាទាន លែងប្រកាន់មាំ នូវ សីលព្វតុបាទាន លែងប្រកាន់មាំ នូវ អត្តវាទុបាទាន កាលបើលែងប្រកាន់មាំហើយ ក៏នឹងមិនបានតក់ស្លុត (ដោយតណ្ហា) កាលបើមិនតក់ស្លុតហើយ ក៏នឹងរំលត់ (កិលេស) ចំពោះខ្លួនឯង ព្រោះអស់ទៅនៃអវិជ្ជា ព្រោះវិជ្ជាកើតឡើង
ID: 636821407706419620
ទៅកាន់ទំព័រ៖