ព្រះត្រៃបិដក ភាគ ២០
កាន់ទីណាវិញហ្ន៎។ កាលបុថុជ្ជននោះធ្វើទុកក្នុងចិត្ត ដោយខុសទំនងយ៉ាងនេះហើយ បណ្តាទិដ្ឋិទាំង៦ ទិដ្ឋិណាមួយ គង់កើតឡើងបាន។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា ខ្លួនរបស់អាត្មាអញមាន១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា ខ្លួនរបស់អាត្មាអញមិនមាន១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញ ដឹងច្បាស់នូវខ្លួន ដោយសភាវៈថា ជាខ្លួនពិត
(១) ១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញដឹងច្បាស់ នូវសភាវៈមិនមែនខ្លួន ដោយសភាវៈថាជាខ្លួនពិត
(២) ១។ ទិដ្ឋិកើតឡើងដល់បុថុជ្ជននោះ ព្រោះប្រកាន់សេចក្តីទៀងទាត់ ឋិតថេរថា អាត្មាអញ ដឹងច្បាស់នូវខ្លួនឯង ដោយសភាវៈថា មិនមែនខ្លួនពិត
(៣) ១។ ពុំនោះសោត បុថុជ្ជននោះ មានសេចក្តីយល់ឃើញយ៉ាងនេះថា ខ្លួនរបស់អាត្មាអញ ដែលត្រូវទទួល រមែងទទួលនូវផលកម្មល្អ និងអាក្រក់ ក្នុងកំណើតនោះៗ តែខ្លួនរបស់អាត្មាអញនោះ ជាសភាវៈទៀងទាត់ប្រាកដ ឋិតថេរ
(១) [សំគាល់ខន្ធទាំង៥ ថាជាខ្លួន លើកសញ្ញាខន្ធជាធំ។ (២) សំគាល់សញ្ញាខន្ធ១ ថាជាខ្លួន ឯខន្ធ៤ មិនមែនជាខ្លួន។ (៣) សំគាល់សញ្ញាខន្ធ១ ថាមិនមែនខ្លួន ឯខន្ធទាំង៤ ថាជាខ្លួន។ អដ្ឋកថា។
ID: 636821240958082161
ទៅកាន់ទំព័រ៖