ព្រះត្រៃបិដក ភាគ ២០
វេសាលី យ៉ាងនេះថា គុណវិសេស គឺញាណទស្សនៈ ជាគុណអាចធ្វើខ្លួនឲ្យជាព្រះអរិយៈដ៏ក្រៃលែងជាងមនុស្សធម៌ នៃព្រះសមណគោតម មិនមានទេ ព្រះសមណគោតម សំដែងធម៌ ដែលខ្លួនស្រាវជ្រាវដោយសេចក្តីត្រិះរិះ ដែលខ្លួនស្ទាបស្ទង់ ដោយការពិចារណា ជាការឈ្លាសវៃដោយខ្លួនឯង តែធម៌ដែលព្រះអង្គសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ។
[១៦១] ព្រះអង្គត្រាស់ថា ម្នាលសារីបុត្ត សុនក្ខត្ត ជាមនុស្សកាច ជាមោឃបុរស ព្រោះវាចានោះ គាត់ពោលដោយសេចក្តីក្រេវក្រោធ ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃបុរសនោះគិតថា អាត្មាអញ នឹងតិះដៀល ហើយត្រឡប់ជាសរសើរតថាគតវិញ ម្នាលសារីបុត្ត ព្រោះការនិយាយយ៉ាងនេះថា ធម៌ដែលព្រះសមណគោតមសំដែងហើយ ដើម្បីប្រយោជន៍ដល់គុណវិសេសណា គុណវិសេសនោះ រមែងប្រព្រឹត្តទៅ ដើម្បីសេចក្តីអស់ទៅ នៃវដ្តទុក្ខដោយប្រពៃ ដល់បុគ្គលអ្នកធ្វើតាមធម៌នោះ នេះឯងជាគុណរបស់តថាគត។
[១៦២] ម្នាលសារីបុត្ត សុនក្ខត្ត ជាមោឃបុរស មិនបានយល់ធម៌ ក្នុងតថាគតនេះថា ព្រះមានព្រះភាគអង្គនោះ ជាអរហន្ត សម្មាសម្ពុទ្ធ
ID: 636821409198954988
ទៅកាន់ទំព័រ៖