ព្រះត្រៃបិដក ភាគ ២០

បរិបូណ៌​ដោយ​វិជ្ជា​ ​និង​ចរណៈ​ ​ជា​ព្រះ​សុគត​ ​ជ្រាប​ច្បាស់​នូវ​លោក​ ​ជា​សារថី​ ​ទូន្មាន​នូវ​បុរស​ ​មិន​មាន​អ្នកណា​ប្រសើរ​ជាង​ ​ជា​សាស្តា​នៃ​ទេវតា​ ​និង​មនុស្ស​ ​ជា​បុគ្គល​ភ្ញាក់​រលឹក​ ​ទ្រង់​មានជោគ​។​
 [​១៦៣​]​ ​ម្នាល​សារីបុត្ត​ ​សុ​នក្ខត្ត​ ​ជា​មោឃបុរស​ ​នឹង​មិនបាន​ត្រាស់​ដឹង​នូវ​ធម៌​ ​ក្នុង​តថាគត​នេះ​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​តែង​សំដែង​នូវ​ឫទ្ធិ​បាន​ច្រើនប្រការ​ ​គឺ​សូម្បីតែ​ម្នាក់​ ​ធ្វើឲ្យ​ទៅជា​ច្រើន​នាក់​ក៏បាន​ ​សូម្បី​ច្រើន​នាក់​ ​ធ្វើឲ្យ​ទៅជា​មនុស្សម្នាក់​ក៏បាន​ ​ទៅកាន់​ទីវាល​ ​ជាទី​ខាងក្រៅ​ ​ខាងក្រៅ​ជញ្ជាំង​ ​ខាងក្រៅ​កំពែង​ ​ខាងក្រៅ​ភ្នំ​វិញ​ ​ឥតមាន​ទើស​ ​ដូចជា​គេ​ដើរ​លើ​អាកាស​។​ ​ងើប​ ​មុជ​ ​ក្នុង​ផែនដី​ ​ដូចជា​គេ​ងើប​មុជ​ក្នុងទឹក​ក៏បាន​។​ ​ដើរ​លើទឹក​ក៏បាន​ ​ឥតមាន​បែកធ្លាយ​ ​ដូចជា​គេ​ដើរ​លើ​ផែនដី​។​ ​អង្គុយពែនភ្នែន​ ​ទៅ​ទាំង​ភ្នែន​ក្នុង​អាកាស​ក៏បាន​ ​ដូចជា​សត្វ​សកុណជាតិ​ ​ដែល​មាន​ស្លាប​។​ ​យកដៃ​ស្ទាបអង្អែល​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​ទាំងនេះ​ ​ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ​ ​មាន​អានុភាព​ច្រើនយ៉ាង​នេះ​ ​ក៏បាន​ ​ឬ​ញុំាង​អំណាច​កាយ​ ​ឲ្យ​អណ្តែត​រហូតដល់​ព្រហ្មលោក​ក៏បាន​។​
ថយ | ទំព័រទី ២៦១ | បន្ទាប់
ID: 636821409503172388
ទៅកាន់ទំព័រ៖