ព្រះត្រៃបិដក ភាគ ២០

ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ ​តថាគត​ពល​ញ្ញាណ​ ​របស់​តថាគត​ ​(​ទី២​)​ ​ជា​ ​ពល​ញ្ញាណ​ ​ដែល​តថាគត​ ​តែង​អាស្រ័យ​ ​ទើបបាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​ឡើង​ ​នូវ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញ៉ាំង​ចក្រ​ដ៏​ប្រសើ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​ ​បដិបទា​ ​ជា​ដំណើរ​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ក្នុង​ទី​ទាំងពួង​ ​តាម​សេចក្តី​ពិត​។​ ​ម្នាល​សារីបុត្ត​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ដឹង​ច្បាស់​នូវ​ ​បដិបទា​ ​ដំណើរ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ក្នុង​ទី​ទាំងពួង​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ ​តថាគត​ពល​ញ្ញាណ​ ​របស់​ព្រះ​តថាគត​ ​(​ទី៣​)​ ​ជា​ពល​ញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​តែង​អាស្រ័យ​ហើយ​ ​ទើបដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញ៉ាំង​ព្រហ្មចក្រ​ដ៏​ប្រសើ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​តថាគត​ ​ដឹង​ច្បាស់​នូវ​លោក​(​១​)​ ​ដែល​មាន​ធាតុ​(​២​)​ ​ច្រើនយ៉ាង​ ​មាន​ធាតុ​(​៣​)​ផ្សេង​ៗ​គ្នា​ ​តាម​សេចក្តី​ពិត​។​ ​ម្នាល​សារីបុត្ត​ ​ត្រង់​ដែល​តថាគត​ ​ដឹង​ច្បាស់​នូវ​លោក​ ​ដែល​មាន​ធាតុ​ច្រើនយ៉ាង​ ​មាន​ធា​តុ​ផ្សេង​ៗ​គ្នា​ ​តាម​សេចក្តី​ពិត​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ ​តថាគត​ពល​ញ្ញាណ​ ​(​ទី៤​)​ ​ជា​ ​ពល​ញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​បាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​
​(​១​)​ ​អដ្ឋកថា​ ​ថា​ ​បាន​ដល់​ខន្ធ​ ​អាយតនៈ​ ​ធាតុ​។​ ​(​២​)​ ​បាន​ដល់​ចក្ខុ​ធាតុ​ ​ជាដើម​ ​ឬ​កាមធាតុ​ជាដើម​។​ ​(​៣​)​ ​បាន​ដល់​លក្ខ​ណៈ​ផ្សេង​ៗ​ ​របស់​ធាតុ​ទាំងនោះ​។​
ថយ | ទំព័រទី ២៦៥ | បន្ទាប់
ID: 636821410886431506
ទៅកាន់ទំព័រ៖