ព្រះត្រៃបិដក ភាគ ២០
ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត ដឹងច្បាស់នូវ សេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញនៃ ឈាន វិមោក្ខ សមាធិ និងសមាបត្តិទាំងឡាយ តាមសេចក្តីពិត។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត ដឹងច្បាស់ នូវសេចក្តីសៅហ្មង សេចក្តីផូរផង់ និងការចេញនៃឈាន វិមោក្ខ សមាធិ និងសមាបត្តិទាំងឡាយ តាមសេចក្តីពិត ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី៧) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត តថាគត រលឹកជាតិ ដែលបាននៅអាស្រ័យ ក្នុងកាលមុន ជាអនេកជាតិ គឺរលឹកបាន ១ជាតិ ២ជាតិ ៣ជាតិ ៤ជាតិ ៥ជាតិ ១០ជាតិ ២០ជាតិ ៣០ជាតិ ៤០ជាតិ ៥០ជាតិ ១០០ជាតិ ១ពាន់ជាតិ ១សែនជាតិក៏បាន រលឹកបានច្រើនសំវដ្តកប្ប ច្រើនវិវដ្តកប្ប ច្រើនសំវដ្ដវិវដ្តកប្បក៏បាន ថាក្នុងភពឯណោះ អាត្មាអញ មានឈ្មោះយ៉ាងនេះ មានគោត្រយ៉ាងនេះ មានសម្បុរយ៉ាងនេះ មានអាហារយ៉ាងនេះ បានទទួលសុខទុក្ខយ៉ាងនេះ
ID: 636821411582301308
ទៅកាន់ទំព័រ៖