ព្រះត្រៃបិដក ភាគ ២០

មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​អាត្មាអញ​នោះ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​បាន​ទៅ​កើត​ក្នុង​ភព​ឯណោះ​ ​ដែល​ទៅ​កើត​ក្នុង​ភព​ឯណោះ​ទៀត​ ​អាត្មាអញ​ ​ក៏​មានឈ្មោះ​យ៉ាងនេះ​ ​មាន​គោត្រ​យ៉ាងនេះ​ ​មាន​សម្បុរ​យ៉ាងនេះ​ ​មាន​អាហារ​យ៉ាងនេះ​ ​ទទួល​សុខទុក្ខ​យ៉ាងនេះ​ ​មានកំណត់​អាយុ​ត្រឹម​ប៉ុណ្ណេះ​ ​លុះ​អាត្មាអញ​នោះ​ ​ច្យុត​ចាក​អត្តភាព​នោះ​ហើយ​ ​ទើប​មក​កើត​ក្នុង​ភព​នេះឯង​។​ ​ព្រះ​តថាគត​ ​រលឹក​ជាតិ​ ​ដែល​បាន​នៅ​អាស្រ័យ​ ​ក្នុង​កាលមុន​ ​ជាអនេក​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​សារីបុត្ត​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​រលឹក​ជាតិ​ ​ដែល​បាន​នៅ​អាស្រ័យ​ ​ក្នុង​កាលមុន​ ​ជាអនេក​ជាតិ​ ​គឺ​រលឹក​បាន​ ​១ជាតិ​ ​២ជាតិ​។​បេ​។​ ​រលឹក​ជាតិ​ ​ដែល​បាន​នៅ​អាស្រ័យ​ ​ក្នុង​កាលមុន​ ​ជាអនេក​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​យ៉ាងនេះ​ ​ម្នាល​សារីបុត្ត​ ​នេះឯង​ជា​ ​តថាគត​ពល​ញ្ញាណ​ ​របស់​ព្រះ​តថាគត​(​ទី៨​)​ ​ជា​ ​ពល​ញ្ញាណ​ ​ដែល​ព្រះ​តថាគត​ ​តែង​អាស្រ័យ​ហើយ​ ​ទើបបាន​ដល់​នូវ​ថ្នាក់​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​បរិស័ទ​ទាំងឡាយ​ ​ញ៉ាំង​ព្រហ្មចក្រ​ ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​សារីបុត្ត​ ​មួយទៀត​ ​ព្រះ​តថាគត​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​ ​របស់​មនុស្ស​ធម្មតា​ ​តែងឃើញ​នូវ​សត្វ​ទាំងឡាយ​ ​កំពុង​ច្យុត​ ​កំពុង​កើត​ ​ជា​សត្វ​ទាបថោក​ខ្លះ​ ​
ថយ | ទំព័រទី ២៦៨ | បន្ទាប់
ID: 636821411814644597
ទៅកាន់ទំព័រ៖