ព្រះត្រៃបិដក ភាគ ២០
ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងអម្បាលនេះ។បេ។ រមែងដឹងច្បាស់ (យ៉ាងនេះឯង)។ ម្នាលសារីបុត្ត ត្រង់ដែលព្រះតថាគត មានចក្ខុ ដូចជាទិព្វ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា តែងឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ជាសត្វទាបថោកខ្លះ ខ្ពង់ខ្ពស់ខ្លះ មានសម្បុរល្អខ្លះ មានសម្បុរអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ ដឹងច្បាស់នូវសត្វទាំងឡាយ ដែលអន្ទោលទៅតាមកម្ម (របស់ខ្លួន) ថា អើហ្ន៎ សត្វទាំងអម្បាលនេះ។បេ។ រមែងដឹងច្បាស់ (យ៉ាងនេះឯង) ម្នាលសារីបុត្ត នេះឯងជា តថាគតពលញ្ញាណ របស់ព្រះតថាគត(ទី៩) ជា ពលញ្ញាណ ដែលព្រះតថាគត តែងអាស្រ័យហើយ ទើបបានដល់នូវថ្នាក់ដ៏ប្រសើរ បន្លឺសីហនាទ ក្នុងបរិស័ទទាំងឡាយ ញ៉ាំងព្រហ្មចក្រ ឲ្យប្រព្រឹត្តទៅ។ ម្នាលសារីបុត្ត មួយទៀត ព្រះតថាគត បានធ្វើឲ្យជាក់ច្បាស់នូវ ចេតោវិមុត្តិ នូវបញ្ញាវិមុត្តិ មិនមានអាសវៈ ព្រោះអស់ទៅនៃអាសៈទាំងឡាយ ដោយប្រាជ្ញារបស់ខ្លួន ក្នុងបច្ចុប្បន្ន ហើយសម្រេចសម្រាន្តនៅ ដោយឥរិយាបថ៤។ ម្នាល
ID: 636821412053558262
ទៅកាន់ទំព័រ៖