ព្រះត្រៃបិដក ភាគ ២០

ជាស​ភាវៈ​មិន​ប្រែប្រួល​ ​តាំងនៅ​មាំ​ ​ដូចជា​សស្ស​តិ​វត្ថុ​ ​(​ព្រះអាទិត្យ​ ​និង​ព្រះចន្ទ្រ​ ​ជាដើម​)​ ​ដូច្នោះឯង១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ហៅថា​ ​ដំណើរ​ ​គឺ​ទិដ្ឋិ​ ​ញាតស្បាត​ ​គឺ​ទិដ្ឋិ​ ​ផ្លូវ​ឆ្ងាយ​ដាច់ស្រយាល​ ​គឺ​ទិដ្ឋិ​ ​ចំរូង​ ​គឺ​ទិដ្ឋិ​ ​សេចក្តី​ញាប់ញ័រ​គឺ​ទិដ្ឋិ​ ​ចំណង​គឺ​ទិដ្ឋិ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុថុជ្ជន​ ​ដែល​ជាប់​ដោយ​ចំណង​គឺ​ទិដ្ឋិ​ ​ជា​អ្នក​មិន​ចេះដឹង​ ​តថាគត​ហៅថា​ ​ជា​អ្នក​មិនបាន​រួច​ស្រឡះ​ចាក​ ​ជាតិទុក្ខ​ ​ជរាទុក្ខ​ ​មរណទុក្ខ​ ​សោក​ទុក្ខ​ ​បរិទេវ​ទុក្ខ​ ​ទុក្ខ​ទុក្ខ​ ​ទោមនស្ស​ទុក្ខ​ ​និង​ឧបាយាស​ទុក្ខ​ ​ទាំង​មិន​រួចចាក​ទុក្ខ​ ​(​ក្នុង​វដ្តៈ​ទាំងអស់​)​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​អរិយសាវ័ក​ ​ដែល​ជា​អ្នក​បាន​ចេះដឹង​ ​បានឃើញ​នូវ​ព្រះ​អរិយៈ​ទាំងឡាយ​ ​មាន​ព្រះពុទ្ធ​ជាដើម​ ​ឈ្លាស​ក្នុង​អរិយធម៌​ ​បាន​ទូន្មាន​ខ្លួន​ល្អ​ ​ក្នុង​អរិយធម៌​ ​បានឃើញ​នូវ​សប្បុរស​ទាំងឡាយ​ ​មាន​ព្រះពុទ្ធ​ជាដើម​ ​ឈ្លាស​ក្នុង​សប្បុរិសធម៌​ ​បាន​ទូន្មាន​នូវ​ខ្លួន​ល្អ​ ​ក្នុង​សប្បុរិសធម៌​ ​រមែង​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​។​ ​កាល​អរិយសាវ័ក​នោះ​ដឹង​ច្បាស់​ ​នូវ​ធម៌​ដែល​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដឹង​ច្បាស់​នូវ​ធម៌​ ​ដែល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ហើយ​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​មិន​គួរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ក៏​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ធម៌​ទាំងនោះ​ឡើយ​។​ ​ធម៌​ទាំងឡាយ​ណា​ ​ដែល​គួរ​ធ្វើ​ទុក​
ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 636821241195245726
ទៅកាន់ទំព័រ៖